តម្លៃហាងឆេងមាសបានធ្លាក់ថ្លៃចុះនៅថ្ងៃពុធនេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃហាងឆេងមាសបានធ្លាក់ថ្លៃចុះនៅថ្ងៃពុធនេះ ខណៈប្រាក់ដុល្លារងើបឡើងថ្លៃ ប៉ុន្តែអ្នកវិនិយោគនៅតែរំពឹងទុកថា ធនាគារ Federal Reserve នឹងបញ្ចុះអត្រាការប្រាក់នៅឆ្នាំនេះ និងការព្រួយបារម្ភចំពោះការវាយប្រហារលើការដឹកជញ្ជូននៅសមុទ្រក្រហម។

តួយ៉ាង តម្លៃមាស Spot Gold បានស្ថិតនៅទ្រឹងត្រឹម២០៦១,៥៩ដុល្លារ ក្នុងមួយអោន គិតត្រឹមម៉ោងសកល 1930 GMT ខណៈតម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិកU.S. gold futures បានធ្លាក់ចុះ០,១% មកនៅត្រឹម២០៧០,៣០ដុល្លារក្នុងមួយអោន។

តម្លៃមាសបានកើនឡើង១៣% ក្នុងឆ្នាំ២០២៣ ដែលជាកំណើនប្រចាំឆ្នាំលើកដំបូងគិតចាប់តាំងពីឆ្នាំ២០២០ ហើយតម្លៃមាសត្រូវបានគេព្យាករណ៍ថា នឹងឈានដល់កម្រិតខ្ពស់បំផុតនៅឆ្នាំ២០២៤នេះ ដោយសារការរំពឹងទុកនៃការបញ្ចុះអត្រាការប្រាក់។

នៅពេលនេះ ទីផ្សារកំពុងមើលឃើញឱកាសចំនួន៨៦ភាគរយ នៃការកាត់បន្ថយអត្រាការប្រាក់នៅដើមខែមីនាដោយធនាគារកណ្តាលអាមេរិក(Fed)។ នេះបើយោងតាមឧបករណ៍ CME FedWatch។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណអាមេរិកធៀបនឹងគូប្រជែងចំនួន៦ ដូចជាប្រាក់អឺរ៉ូ និងប្រាក់យ៉េន បានងើបឡើងថ្លៃដល់១០២,១៥ពិន្ទុនៅថ្ងៃពុធនេះ បន្ទាប់ពីបានងើបឡើង០,៨៦%កាលពីថ្ងៃអង្គារ។

តម្លៃលោហៈធាតុប្រាក់ Spot silver បានធ្លាក់ចុះ០,៥ភាគរយ មកនៅត្រឹម២៣,៦៤ដុល្លារ ក្នុងមួយអោន ខណៈតម្លៃផ្លាទីនធ្លាក់ចុះ០,៥% ដល់៩៨២,១៨ដុល្លារក្នុងមួយអោន ខណៈដែលតម្លៃ palladium ធ្លាក់ចុះ២,២% មកនៅត្រឹម១០៧៤,៦២ដុល្លារក្នុងមួយអោន៕

LEAVE A REPLY

Please enter your comment!
Please enter your name here