SME Bankផ្តល់កម្ចី៤៨០លានដុល្លារអាមេរិកទៅឱ្យ សហគ្រាសជាង៣២០០

        ដោយៈ គង់ ម៉ាលីនណា

        ភ្នំពេញៈ រហូតមកដល់ចុងខែធ្នូ ឆ្នាំ២០២៣​នេះ ធនាគារ SME Bank បានផ្តល់កម្ចីក្នុងទំហំទឹកប្រាក់៤៨០លានដុល្លារអាមេរិក ទៅឱ្យសហគ្រាសជាង៣២០០។

ការផ្តល់កម្ចីទាំងនេះ កើតចេញពីយន្តការសំខាន់ៗចំនួន២រួមមាន គម្រោងហិរញ្ញប្បទានដោយផ្ទាល់ និងគម្រោងសហហិរញ្ញប្បទាន។នេះបើតាមការបញ្ជាក់ឲ្យដឹងពីលោកបណ្ឌិត លឹម អូន អគ្គនាយកនៃធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា (SME Bank)។

លោកបន្តថា សហគ្រាស​ដែលទទួល​បានកម្ចី រួមមានវិស័យកែច្នៃកសិផល និងកម្មន្តសាលចំនួន១៦២ លានដុល្លាអាមេរិក ស្មើនឹង ៤១% និងវិស័យផ្សេងទៀត២៣២លានដុល្លារអាមេរិក ស្មើនឹង ៥៩% ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបណ្ឌិតលឹម អូនបានបញ្ជាក់ថា បើគិតក្នុងឆ្នាំ២០២៣ ធនាគារបានផ្តល់កម្ចី ក្នុងទំហំទឹកប្រាក់ប្រម៉ាណ៤៧ លានដុល្លារអាមេរិក ដល់១៨៨សហគ្រាស ក្នងនោះមាន​វិស័យ​កែច្នៃកសិផល និងកម្មន្តសាលចំនួន២២លានដុល្លាអាមេរិក ស្មើនឹង៤៦% និងវិស័យផ្សេងទៀត២៥លានដុល្លារអាមេរិក ស្មើនឹង៥៤%។

គម្រោងហិរញ្ញប្បទានសហគ្រាសធុនតូច និងមធ្យម ត្រូវបានអភិវឌ្ឍន៍ឡើង ក្នុងគោលបំណងផ្តល់ការគាំទ្រ ដល់ម្ចាស់សហគ្រាសធុនតូច និងមធ្យមទូទៅ​នៅកម្ពុជា តាមរយៈ​គម្រោងហិរញ្ញប្បទានដែលមានលក្ខខណ្ឌអនុគ្រោះ និងអត្រាការប្រាក់់ទាប។ សហគ្រិនទូទៅ ​អាចប្រើប្រាស់គម្រោង​ហិរញ្ញប្ប​ទាន ដើម្បីយកទៅពង្រីកអាជីវកម្ម ឬដំណើរការអាជីវកម្មថ្មី។

សហគ្រាសធុនតូច និងមធ្យម ដែលស្ថិតនៅក្នុងប្រទេសកម្ពុជា ដែលមានម្ចាស់ភាគហ៊ុន ជាជនជាតិខ្មែរយ៉ាងហោច៥១%,សហគ្រាសធុនតូច និងមធ្យម ស្ថិតក្នុងវិស័យអាទិភាព និងបានចុះបញ្ជីអាជីវកម្ម ត្រូវបានលើកទឹកចិត្ត។

អាជីវកម្មទាំងឡាយ ដែលស្ថិតនៅក្នុងវិស័យអាទិភាព មានដូចជា  ផលិតកម្ម និងការកែច្នៃចំណីអាហារ,សហគ្រាសដែលស្ថិតនៅក្នុងតំបន់ប្រមូលផ្តុំ ដោយសហគ្រាសធុនតូច និងមធ្យម និងសហគ្រាសដែលអភិវឌ្ឍតំបន់នេះ កម្មន្តសាលដែលផលិតទំនិញប្រើប្រាស់ប្រចាំថ្ងៃ,កម្មន្តសាលដែលផលិតគ្រឿងបង្គំ ឬ គ្រឿងបន្លាស់ដើម្បីផ្គត់ផ្គង់ឲ្យកម្មន្តសាលដទៃទៀត,កម្មន្តសាលដែលផលិតឧបករណ៍វេជ្ជសាស្ត្រ និងឱសថ កម្មន្តសាល ដែលផលិតទំនិញបម្រើឲ្យវិស័យទេសចេរណ៍ អាជីវកម្មលើការស្រាវជ្រាវ និង​អភិវឌ្ឍបច្ចេកវិទ្យាព័ត៌មានដែលមានលក្ខណៈនវានុវត្តន៍ និងអាជីវកម្មទាំងឡាយដែលគាំទ្រវិស័យអាទិភាព៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here