តម្លៃហាងឆេងមាសបានស្ថិតក្នុងសភាពទ្រឹងនៅថ្ងៃអង្គារនេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃហាងឆេងមាសបានស្ថិតក្នុងសភាពទ្រឹងនៅថ្ងៃអង្គារនេះ បន្ទាប់ពីបានហក់ឡើងដល់កម្រិតខ្ពស់ក្នុងឆ្នាំ២០២៣ ដែលជំរុញដោយក្តីសង្ឃឹមថា ធនាគារកណ្តាលអាមេរិកអាចនឹងកាត់បន្ថយអត្រាការប្រាក់នៅដើមខែមីនាខាងមុខ។

តួយ៉ាង តម្លៃមាស Spot Gold មានការប្រែប្រួលតិចតួច មកនៅត្រឹម២០៦៤,៣៤ដុល្លារ ក្នុងមួយអោន ខណៈតម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិកU.S. gold futures បានធ្លាក់ចុះ០,៦% មកនៅត្រឹម២០៧១,៨០ដុល្លារក្នុងមួយអោន។

វិនិយោគិនរំពឹងថា តម្លៃមាសនឹងហក់ឡើងដល់កំណត់ត្រាខ្ពស់បំផុតមិនធ្លាប់មាន នៅឆ្នាំ២០២៤នេះ ស្របពេលមានការរំពឹងទុកនៃការបញ្ចុះអត្រាការប្រាក់របស់សហរដ្ឋអាមេរិក ហានិភ័យភូមិសាស្ត្រនយោបាយ និងការទិញមាសដោយធនាគារកណ្តាលនានា។

កាលណាអត្រាការប្រាក់របស់សហរដ្ឋអាមេរិកធ្លាក់ចុះ នោះវានឹងធ្វើឱ្យតម្លៃប្រាក់ដុល្លារបាត់បង់សន្ទុះ ដោយជំនួសមកវិញ វានឹងជំរុញឱ្យតម្រូវការមាសកើនឡើង និងមាសហក់ឡើងថ្លៃ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ម្យ៉ាងវិញទៀត ប្រសិនបើស្ថានភាពភូមិសាស្ត្ត្រនយោបាយនៅតំបន់មជ្ឈឹមបូព៌ាកាន់តែឡើងកំដៅ ឬរាលដាលនៅទូទាំងតំបន់ នោះអ្នកវិនិយោគអាចនឹងសម្រុកទិញមាសទុកបន្ថែមទៀត។

តម្លៃលោហៈធាតុប្រាក់ Spot silver បានធ្លាក់ចុះ០,៥ភាគរយ មកនៅត្រឹម២៣,៨២ដុល្លារ ក្នុងមួយអោន ខណៈតម្លៃផ្លាទីនធ្លាក់ចុះ១,២% ដល់៩៩០,៧៥ដុល្លារក្នុងមួយអោន ខណៈដែលតម្លៃ palladium ធ្លាក់ចុះ២,៧% មកនៅត្រឹម១១០២,៥៤ដុល្លារក្នុងមួយអោន៕

LEAVE A REPLY

Please enter your comment!
Please enter your name here