ឥណ្ឌូណេស៊ីនឹងដាក់ចេញពន្ធថ្មីលើបារីអេឡិចត្រូនិចចាប់ពីថ្ងៃខែមករានេះតទៅ

ឥណ្ឌូណេស៊ី៖ ក្រសួងហិរញ្ញវត្ថុឥណ្ឌូណេស៊ីបានបញ្ជាក់ថា ប្រទេសឥណ្ឌូណេស៊ីនឹងដាក់បន្ថែមពន្ធថ្មីលើបារីអេឡិចត្រូនិចចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២៤ នេះតទៅ ក្នុងគោលបំណងបន្ថែមលើពន្ធលើទំនិញដើម្បីជួយទប់ស្កាត់ការជក់បារីអេឡិចត្រូនិច។ ប្រភពដដែលបានបន្តថា ប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេនៅតំបន់អាស៊ីអាគ្នេយ៍មួយនេះ បានកំណត់ពន្ធបន្ថែមចំនួន ១០ភាគរយនៃពន្ធអាករសម្រាប់បារីអេឡិចត្រូនិច។

ក្រសួងហិរញ្ញវត្ថុបានបញ្ជាក់ថា ការប្រើប្រាស់បារីអេឡិចត្រូនិចរយៈពេលយូរត្រូវបានបង្ហាញថាប៉ះពាល់ដល់សុខភាពរបស់មនុស្ស ដូច្នេះការកំណត់ពន្ធបន្ថែមលើបារីអេឡិចត្រូនិចនេះក៏ចាំបាច់ផងដែរ ដើម្បីមានភាពសមស្របសម្រាប់កម្រិតពន្ធដែលត្រូវបានដាក់ចេញនៅលើបារីធម្មតា។ ការបន្ថែមពន្ធថ្មីនេះធ្វើឡើងបន្ទាប់ពីប្រទេសឥណ្ឌូនេស៊ីដែលមានអត្រាជក់បារីខ្ពស់បំផុតនៅលើពិភពលោកកាលពីឆ្នាំ២០១៨ បានដាក់ពន្ធ ៥៧ភាគរយលើពន្ធសម្រាប់បារីអេឡិចត្រូនិច ខណៈការអនុវត្តពន្ធលើបារីធម្មតាបានធ្វើឡើងជាយូរណាស់មកហើយ។

ក្រុមអ្នកផលិត និងអតិថិជនបារីអេឡិចត្រូនិច (PAVENAS) បានរិះគន់លើកង្វះការពិភាក្សា និងពេលវេលានៃការអនុវត្តពន្ធ ដោយពិចារណាថា ពន្ធគយសម្រាប់ផលិតផលនឹងកើនឡើងនៅឆ្នាំក្រោយ។ ក្រុម នេះ បាន និយាយក្នុងសេចក្តីថ្លែងការណ៍មួយថាខ្លួនអាចនឹងពិចារណាទៅតុលាការ ដើម្បីជំទាស់នឹងការយកពន្ធប្រសិនបើ រដ្ឋាភិបាល បន្ត អនុវត្ត វា នៅឆ្នាំក្រោយនេះតាមការគ្រោងទុក៕

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

LEAVE A REPLY

Please enter your comment!
Please enter your name here