រដ្ឋមន្រ្តីហិរញ្ញវត្ថុជប៉ុន នឹងបំពេញទស្សនកិច្ចនៅកម្ពុជា នាដើមឆ្នាំក្រោយ

        ដោយៈ ហ្វីអូណា

        ភ្នំពេញៈ រដ្ឋមន្រ្តីហិរញ្ញវត្ថុជប៉ុន លោក Shunichi Suzuki នឹងបំពេញទស្សនកិច្ចនៅកម្ពុជា និងស្រីលង្កា នៅក្នុងខែមករា ខាងមុខ។

នៅពេលអញ្ជើញមកដល់កម្ពុជា លោករដ្ឋមន្រ្តី នឹងធ្វើការជាមួ​យកម្ពុជា សម្រាប់ទំនាក់ទំនងកាន់តែជិតស្និទ្ធបន្ថែមទៀត បន្ទាប់ពីប្រទេសទាំងពីរមានទំនាក់ទំនងរយៈពេល៧០ឆ្នាំ។

នៅក្នុងសន្និសីទសារព័ត៌មានមួយ ក្នុងថ្ងៃទី២៦ ខែធ្នូ លោក Shunichi Suzuki រដ្ឋមន្រ្តីហិរញ្ញវត្ថុជប៉ុន បានប្រកាសថា លោកនឹងបំពេញទស្សនកិច្ចនៅកម្ពុជា និងស្រីលង្កាចាប់ពីថ្ងៃទី៩ ខែមករា ដើម្បីពង្រឹងទំនាក់ទំនងជាមួយប្រទេសទាំងពីរ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្នុងដំណើរទស្សនកិច្ចនៅកម្ពុជា លោក Shunichi នឹងធ្វើការជាមួយកម្ពុជាលើវិស័យជាច្រើន ដើម្បីពង្រឹងចំណងទំនាក់ទំនងទ្វេរភាគី។ ដំណើរទស្សនកិច្ចនេះ ធ្វើឡើងបន្ទាប់ពីសម្តេច ហ៊ុន ម៉ាណែត បានបំពេញទស្សនកិច្ចនៅជប៉ុន ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-អាស៊ានរម្លឹកខួប៥០ឆ្នាំ។

តាមទិន្នន័យរបស់ស្ថានទូតជប៉ុន នៅក្នុងខែកញ្ញាកន្លងទៅ គិតត្រឹមរយៈពេល១០ឆ្នាំចុងក្រោយ ការនាំចេញរបស់ជប៉ុន មកកម្ពុជាមានទំហំទឹកប្រាក់ជាង៣ពាន់លានដុល្លារ ខណៈកម្ពុជានាំទៅជប៉ុនមានទំហំជាង១០ពាន់លានដុល្លារ។ ទំនិញ ដែលនាំទៅជប៉ុនមានដូចជា អាវ ស្បែកជើង ផលិតផលស្បែក និងផលិតផលអេឡិចត្រូនិច។ ពាក់ព័ន្ធនឹងជំនួយឥតសំណងជប៉ុន បានផ្តល់ឱ្យកម្ពុជាប្រមាណ១,៥៨៥ពាន់លានដុល្លារ និងកម្ចី១,៥៦៧ពាន់លានដុល្លារ គិតត្រឹមដំណាច់ខែមីនា ឆ្នាំ២០២២៕

LEAVE A REPLY

Please enter your comment!
Please enter your name here