រាជធានីភ្នំពេញមានរោងចក្រ សហគ្រាសដែលមានតម្លៃសេដ្ឋកិច្ច ៦៥៩លានដុល្លារ

ដោយៈ និស្ស័យ

ភ្នំពេញៈ អភិបាលរាជធានីភ្នំពេញ លោកឃួង ស្រេងបានថ្លែងថាក្នុងរាជធានីភ្នំពេញ មានចំនួន៧៦៣រោងចក្រ ក្នុងនោះរោងចក្រ សហ​គ្រាស ដែលបានស្នើសុំចុះបញ្ជីនៅអនុគណៈកម្មាធិការ វិនិយោគ រាជធានីភ្នំពេញមានចំនួន៨១រោងចក្រ កើនឡើង១៨រោងចក្រ។

លោកបានមានប្រសាសន៍បែបនេះ ក្នុងពិធីបើកសន្និបាតកការងារឆ្នាំ២០២៣ និងលើកទិសដៅឆ្នាំ២០២៤ របស់រដ្ឋបាលរាជធានីភ្នំពេញកាលពីព្រឹកថ្ងៃទី២៨ ធ្នូកន្លងមកនេះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបន្តថា រោងចក្រ សហគ្រាសទាំងនោះ មានតម្លៃប៉ាន់ស្មានផលិត​ផល សរុប៦៥៩៣លានដុល្លាអាមេរិក គឺកើនឡើងយ៉ាងគំហុក​ក្នុងអត្រាប្រមាណ២១៨% បើធៀបនឹងតម្លៃប៉ាន់ស្មានផលិត​ផល សរុបក្នុងឆ្នាំ២០២២កន្លងទៅ។

លោកឃួង ស្រេងបានបន្តថា “នេះជាការបង្ហាញ​ឱ្យឃើញពីសញ្ញាណវិជ្ជមាននៃការវិនិយោគ ក្រោយពេលបើកដំណើរការសេដ្ឋកិច្ច-សង្គមពេញលេញឡើងវិញ លើគ្រប់វិស័យនារយៈពេល២ ឆ្នាំចុងក្រោយនេះ”៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here