NBC និងIMF រៀបចំបណ្តុះបណ្តាលធនធានមនុស្សលើការ វិភាគម៉ាក្រូសេដ្ឋកិច្ច

ដោយៈ ម៉ាលីនណា

 ភ្នំពេញៈ  ធនាគារជាតិនៃកម្ពុជា(NBC) បានរៀបចំការប្រឡងបញ្ចប់វគ្គបណ្តុះបណ្តាលស្តីពី ការវិភាគម៉ាក្រូសេដ្ឋកិច្ច (Macroeconomic Diagnostic) តាមប្រព័ន្ធអនឡាញ សម្រាប់សិក្ខាកាមជំនាន់ទី១​ ដែលមានចំនួន៤៣រូប។

កម្មវិធីនេះបានធ្វើឡើងកាលពីដើមសប្តាហ៍នេះ នៅអគារធនា​គារជាតិនៃកម្ពុជា សែនសុខ ក្រោមការត្រួតពិនិត្យផ្ទាល់ដោយ លោក ឃូ វុឍ្ឍី អគ្គនាយករងបច្ចេកទេសទី១ និងជាប្រធានគណៈកម្មការគ្រប់គ្រងវគ្គបណ្តុះបណ្តាលនេះ។​

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

វគ្គបណ្តុះបណ្តាលតាមប្រព័ន្ធអនឡាញនេះ ត្រូវបានរៀបចំឡើងដោយមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ដែលផ្តោតលើការពង្រឹងសមត្ថភាពក្នុងការវាយតម្លៃ និងវិភាគស្ថានភាពម៉ាក្រូសេដ្ឋកិច្ច​ ដែលនឹងរួមចំណែក ដល់ការធ្វើឯកទេសកម្ម លើជំនាញផ្នែកសេដ្ឋកិច្ចរបស់មន្ត្រីធនាគារជាតិនៃកម្ពុជា៕

LEAVE A REPLY

Please enter your comment!
Please enter your name here