ក្រសួងការងារ និងក្រុងឈុនឆន់ប្រទេសកូរ៉េចុះMOU ជ្រើសរើសពលករពីកម្ពុជា

        ដោយៈ គង់ ហ្វីអូណា

ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣នេះ បាន​ចុះ​អនុស្ស​រណៈយោគយល់គ្នា(MOU) ជាមួយនឹងអភិបាលក្រុងឈុនឆន់ ខេត្តកាំងវ៉ុន នៃ​ធារណរដ្ឋកូរ៉េ។

ការចុះMOUនេះ ដើម្បី​ផ្តល់​ឱកាស​ជូនពលរដ្ឋ​កម្ពុជា ​ដែល​មាន​បំណង​ទៅ​ធ្វើការ​ជា​ពលករ ​រដូវកាល​នៅ​ប្រទេស​កូរ៉េ​ខាងត្បូង​។ ពិធីចុះអនុស្សរណៈនេះ គឺធ្វើឡើងនៅទីស្តីការក្រសួងការងារ និងបណ្តុះ​បណ្តាល​វិជ្ជាជីវៈ​។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្នុងពីធីចុះអនុស្សរណៈនោះ លោកហេង សួរដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បាន​ថ្លែង​អំរណរគុណដល់លោក Yook, Dong Han អភិបាល​ក្រុង​ឈុនឆន់ ​ចំពោះ​ការ​ទទួល​យក​ពលករ​ពីកម្ពុជានាពេលនេះ។

ក្រៅពីការជ្រើសរើសពលកររដូវកាល រដ្ឋមន្ត្រីបាន​ជំរុញ​ឱ្យ​លោ​កអភិបាលក្រុង​ពិនិត្យ​ក្នុងការ​ជំរុ​ញ​ ឱ្យ​រោង​ចក្រ​សហគ្រាស​ក្នុង​ក្រុង​ទទួល​យក​ពលករ​ជំនាញ​របស់កម្ពុជា(E7)ផងដែរ។

ទន្ទឹមនឹងនោះ លោកអភិបាលក្រុង បាន​ថ្លែង​អំណរ​គុណ​ចំពោះ​លោក​រដ្ឋ​មន្ត្រី ​សម្រាប់​កិច្ច​សហការ ​ប្រកបដោយ​ទំនុកចិត្តរបស់ក្រសួងនាពេលនេះ ខណៈដែលក្រសួង​ ធ្លាប់​មាន​បទ​ពិសោធន៍​គ្រប់​គ្រាន់​លើ​ការ​បញ្ជូន​ពលករ ​ទៅ​បម្រើ​ការ​ងារ​នៅ​សាធារណៈរដ្ឋ​កូរ៉េក្រោ​ម​ប្រព័ន្ធ​អនុញ្ញាត​មុខរបរ​(ESP) រួមទាំង​ការ​ចុះ​អនុស្សរណៈ នៃ​ការ​យោគយល់​ស្តីពី ​ការ​បញ្ជូន​ពលករ​រដូវកាល​ជាមួយក្រុង និង​ស្រុករបស់កូរ៉េជាច្រើនមកហើយ។

រាល់ការបញ្ជូនពលករកម្ពុជា ទៅក្រៅប្រទេសទាំងអស់ជាពិសេ​សប្រទេសកូរ៉េ គឺ​គួរ​តែឆ្ល​ងកា​ត់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈដើម្បីធានាពីប្រសិទ្ធិភាព និង​ការ​ការពារ​សិទ្ធិ​ពលករ​៕

LEAVE A REPLY

Please enter your comment!
Please enter your name here