ប្រជាជនថៃកំពុងរអ៊ូរទាំខ្លាំង ខណៈតម្លៃសំបុត្រយន្តហោះហក់ ឡើងខ្ពស់ជ្រុល

ដោយ: គង់ លាងហួរ

បាងកក: សាធារណជនជំរុញឱ្យក្រសួងដឹកជញ្ជូន និងអាជ្ញាធរអាកាសចរណ៍ស៊ីវិលនៃប្រទេសថៃ (CAAT) ចាត់វិធានការចាំបាច់ ដើម្បីរក្សាតម្លៃសំបុត្រយន្តហោះ ក្នុងកម្រិតសមរម្យ ខណៈអតិថិជនមិនពេញចិត្ត ចំពោះតម្លៃសំបុត្រយន្តហោះថ្លៃៗ ដែលលក់ក្នុងអំឡុងចុងសប្តាហ៍ និងថ្ងៃឈប់សម្រាករយៈពេលយូរ។

លោក Thanakorn Wangboonkongchana សមាជិកសភាមកពីគណបក្ស United Thai Nation បានអះអាងកាលពីថ្ងៃអាទិត្យកន្លងទៅថា ភ្នាក់ងារទាំងពីរ និងអាជ្ញាធរពាក់ព័ន្ធ គួរតែពិចារណាលើការធ្វើអន្តរាគមន៍ ដើម្បីធ្វើយ៉ាងណាឱ្យការធ្វើដំណើរ តាមផ្លូវអាកាសមានតម្លៃសមរម្យ។លោកបន្តថា “ជាការតបស្នងមកវិញ ការចាត់ចំណាត់ការដើម្បីរក្សាតម្លៃសំបុត្រយន្តហោះ ឱ្យស្ថិតក្នុងកម្រិតសមរម្យ នឹងផ្តល់ផលប្រយោជន៍ ដល់គោលនយោបាយ លើកកម្ពស់វិស័យទេសចរណ៍ និងការខិតខំប្រឹងប្រែង របស់រដ្ឋាភិបាលក្នុងការជំរុញសេដ្ឋកិច្ច”។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ការលើកឡើងរបស់លោកThanakorn បានធ្វើឡើង បន្ទាប់ពីសាធារណជនមានការត្អូញត្អែរ នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមអំពីការដំឡើងថ្លៃសំបុត្រយន្តហោះ ពីទីក្រុងបាងកកទៅកាន់ទីក្រុង Krabi ដែលជាតំបន់ទេសចរណ៍ដ៏ពេញនិយមមួយ ក្នុងអំឡុងពេលចុងសប្តាហ៍ និងថ្ងៃសម្រាករយៈពេលយូរ។

ជាក់ស្តែង  តម្លៃសំបុត្រយន្តហោះ របស់ក្រុមហ៊ុនអាកាសចរណ៍មួយចំនួន ត្រូវបានគេរាយការណ៍មកថា បានកើនឡើងរហូតលើសពី១០.០០០បាត(ប្រហែល២៨៩ដុល្លារ)។

សមាជិកសភារូបនេះបានបន្ថែមថា តម្លៃសំបុត្រយន្តហោះថ្លៃៗក្នុងអំឡុងវិស្សមកាលរយៈពេលយូរ ហាក់បានក្លាយជាបទដ្ឋាន។ លោកបានជំរុញឱ្យភ្នាក់ងារពាក់ព័ន្ធនានា ពិនិត្យមើលតម្លៃសំបុត្រយន្តហោះឱ្យបានទៀងទាត់ ដើម្បីធានាថាអតិថិជនមិនត្រូវបានកេងចំណេញ៕

LEAVE A REPLY

Please enter your comment!
Please enter your name here