ធនាគារ ហត្ថា នៅតែបន្តអនុវត្តន៍យុទ្ធសាស្រ្តរបស់ខ្លួន ដើម្បីចូលរួមលើកកម្ពស់សេដ្ឋកិច្ចជាតិ

ដោយ៖ ម៉ាណេត
ភ្នំពេញ៖ ធនាគារ ហត្ថា ម.ក ដែលបានប្រកាសប្រែក្លាយខ្លួនពី គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ទៅជាធនាគារពាណិជ្ជ ដោយជោគជ័យ បាននិងកំពុងតែបន្តដំណើរការអាជីវកម្មប្រកបដោយភាពត្រឹមត្រូវ និងបន្តចូលរួមលើកកម្ពស់សេដ្ឋកិច្ចជាតិតាមរយៈផលិតផលហិរញ្ញវត្ថុរបស់ខ្លួន។

លោកឧកញ៉ា ហួត អៀងតុង ប្រធានអគ្គនាយក នៃ ធនាគារ ហត្ថា បានថ្លែងប្រាប់គេទំព័រ Cambodia Financial Times នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២២០២០នេះ ថា ធនាគារ ហត្ថា នៅតែរីកចម្រើនធម្មតា ហើយការរីចម្រើននៅតែមានភាពប្រក្រតីធម្មតា។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកឧកញ៉ា បានថ្លែងថា “បើទោះបី យើងបានក្លាយជាធនាគាក៏ដោយ ក៏យើងនៅតែប្រកាន់នូវយុទ្ធសាស្រ្តរបស់យើង ផ្ដោតទៅលើទីផ្សារមីក្រូ បានន័យថា ផ្ដោតអារម្មណ៍ទៅលើអតិថិជន ដែលជាអតិថិជនតូចៗនៅតាមជនបទ ប្រកបរបរកសិកម្ម អតិថិជនជាស្រ្តី។ អ្នកទាំងអស់នោះ សុទ្ធតែជាអតិថិជនគោលដៅរបស់យើង”។

លោកឧកញ្ញ៉ា បានថ្លែងបន្តទៀត “ដើម្បីចូលរួមលើកកម្ពស់សេដ្ឋកិច្ចជាតិ យើងផ្ដោតអារម្មណ៍ទៅលើវិស័យសហគ្រាសធុនតូច មធ្យម ឬSMEs ដែលយើងគិតថា ជាវិស័យមួយ ដែលជួយជំរុញសេដ្ឋកិច្ចយើងឱ្យល្អប្រសើរ”។

បច្ចុប្បន្ន ធនាគារជាច្រើន បាននិងកំពុងបបង្ហាញវត្តមាននៅទីផ្សារកម្ពុជា ហើយបង្កើតជាទីផ្សារប្រកួតប្រជែងមួយក្នុងវិស័យហិរញ្ញវត្ថុនៅកម្ពុជា។

លោកឧកញ៉ា ហួត អៀងតុង បានឱ្យដឹងទៀតថា “យើងឃើញថា ការប្រកួតប្រជែងមានកាន់តែច្រើនឡើងៗ ហើយការប្រកួតប្រជែងក្នុងទីផ្សារកាន់តែជង្អៀត ដោយសារតែធនាគាមានចំនួនកាន់តែច្រើនទៅៗ។ ទីផ្សាររបស់យើងក៏មិនរីកលឿន ដូចជាចំនួនធនាគារ ដូច្នេះហើយធ្វើឱ្យមានការប្រកួតប្រជែងកាន់តែច្រើន”។

លោក បានបន្តទៀតថា “តែទោះបីជាយ៉ាងណាក៏ដោយ យើងឃើញថា តម្រូវការនៅតែមាន ដោយសារតែធនាគាមួយចំនួនផ្តោតតែទៅលើជំនួញធំៗ ឫក៏អ្នកវិនិយោគក្រៅប្រទេស ប៉ុន្តែធនាគារ ហត្ថា របស់យើង ផ្តោតទៅលើអ្នក ដែលរស់នៅតាមជនបទ ដូច្នេះការប្រកួតប្រជែងរបស់យើងពុំសូវមាន ដូចធនាគាដទៃ”។

ធនាគារ ហត្ថា បាននិងកំពុងតែបន្តដំណើរការអាជីវកម្មប្រកបដោយភាពត្រឹមត្រូវ ផ្អែកទៅតាមយុទ្ធសាស្រ្តរបស់ក្រុមហ៊ុនអាណាព្យាបាល ដើម្បីពង្រីក និងចាប់យកចំណែកទីផ្សារថ្មីៗ នៅក្នុងក្រុមប្រទេសរួមមានកម្ពុជា ឡាវ ភូមា និងវៀតណាម តាមរយៈបទពិសោធន៍អាជីវកម្មដ៏សម្បូរបែប ការបង្កើតនូវទម្រង់អាជីវកម្មថ្មីៗ និងការពង្រីកបណ្តាញប្រតិបត្តិការរបស់ខ្លួន។

បច្ចុប្បន្ន អតិថិជនសកម្មរបស់ធនាគារ ហត្ថា មានចំនួនជា ២០០,០០០នាក់ ហើយទ្រព្យសកម្មមានចំនួនជាង ១,៣០០ លានដុល្លាសហរដ្ឋអាមេរិក៕

LEAVE A REPLY

Please enter your comment!
Please enter your name here