កម្ពុជា កូរ៉េចុះMOUលើកិច្ចសហប្រតិបត្តិការដើម្បីថែរទាំគ្រឿងចក្រ

ដោយៈ គង់ ម៉ាលីនណា

 ភ្នំពេញៈ ក្រសួងសាធារណការ និងដឹកជញ្ជូន ចុះអនុស្សរណៈនៃការយោគយល់ ជាមួយវិទ្យាស្ថានសុវត្ថិភាពគ្រឿងចក្រ នៃសាធារ​ណរដ្ឋកូរ៉េ (KCESI) និងបើកសិក្ខាសាលាស្វែងយល់ស្ដីអំពីសុវត្ថិភាពនៃការប្រើប្រាស់ ថែទាំ ត្រួតពិនិត្យ និងការចុះបញ្ជីគ្រឿងចក្រ។

ពិធីចុះហត្ថលេខានេះ ធ្វើឡើងក្រោមអធិបតីភាពលោកឡាវ វ៉ាន់ រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ពិធីនេះ មានការចូលរួមពីអគ្គនាយក អគ្គនាយករង ប្រធាន អនុប្រធាននាយកដ្ឋាន មន្រ្តីបច្ចេកទេស និងមន្ត្រីពាក់ព័ន្ធជាច្រើនរូប។

ពិធីចុះអនុស្សរណៈ និងសិក្ខាសាលាខាងលើនេះ ត្រូវបានរៀបចំឡើង ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ ឱ្យកាន់តែស៊ីជម្រៅ ផ្ទេរ និងចែករំលែកនូវចំណេះដឹង ជំនាញផ្នែកគ្រប់គ្រងសុវត្ថិភាពនៃការប្រើប្រាស់គ្រឿងចក្រ និងផ្ដល់ចំណេះដឹងថ្មីៗ ដល់មន្រ្តីបច្ចេកទេសក្នុងការបញ្ជា ប្រើប្រាស់គ្រឿងចក្រឱ្យបានត្រឹមត្រូវ ប្រកបដោយសុវត្ថិភាព ធានាដល់ប្រសិទ្ធភាព ក្នុងការអនុវត្តសកម្មភាពការងារសាងសង់ ជួសជុល និងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here