សមាគមចំនួនបីប្រគល់ស្លាកថ្លែងអំណរគុណចំពោះវីរភាពលោកជា ចាន់តូក្នុងការដឹកនាំវិស័យហិរញ្ញវត្ថុកម្ពុជា

ដោយៈ គង់ ម៉ាលីនណា

ភ្នំពេញៈ លោកបណ្ឌិត ជា ចាន់តូ អគ្គទេសាភិបាលកិត្តិយស និងលោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានអញ្ជើញជាអធិបតី ក្នុងកម្មវិធីលៀងសាយភោជនធនាគារិកប្រចាំឆ្នាំ២០២៣ កាលពីល្ងាចថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

នៅក្នុងពិធីនេះ សមាគមធនាគារនៅកម្ពុជា សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងសមាគមសហព័ន្ធហិរញ្ញវត្ថុ និងបច្ចេកវិទ្យានៃកម្ពុជា តំណាងឱ្យគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ បានប្រគល់ស្លាកថ្លែងអំណ​រគុណជូន លោកបណ្ឌិតអគ្គទេសាភិបាលកិត្តិយស ចំពោះវីរៈភាពដឹកនាំ នៃការកសាងប្រព័ន្ធធនាគារនៅកម្ពុជា ចាប់តាំងពីប្រព័ន្ធធនា​គារមួយថ្នាក់ (Mono-Banking) ទៅជាប្រព័ន្ធធនាគារពីរថ្នាក់( Two-tier Banking) ពីការវិនិយោគដោយរដ្ឋ មកជាការវិនិយោគឯកជន ទាំងក្នុងស្រុក និងបរទេស។

លោកបណ្ឌិត អគ្គទេសាភិបាលកិត្តិយស ជា ចាន់តូ បានមានប្រសាសន៍ថា ការអភិវឌ្ឍរីកចម្រើននៃសេដ្ឋកិច្ចជាតិ និយាយជារួម និងប្រព័ន្ធធនាគារនៅកម្ពុជា និយាយដោយឡែក គឺអាស្រ័យលើប្រ​ទេ​សជាតិមានសុខសន្តិភាពពេញលេញ និងស្ថិរភាពនយោបាយក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន អគ្គមគ្គទេសក៍ដ៏ឆ្នើមនៃនយោបាយឈ្នះ-ឈ្នះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here