តម្លៃហាងឆេងមាសបានស្ថិតក្នុងសភាពទ្រឹងនៅថ្ងៃពុធនេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃហាងឆេងមាសបានស្ថិតក្នុងសភាពទ្រឹងនៅថ្ងៃពុធនេះ ខណៈក្រុមពាណិជ្ជករបានផ្តោតលើកិច្ចប្រជុំរបស់ធនាគារកណ្តាលអាមេរិក(Fed) ដើម្បីរង់ចាំមើលការសម្រេចចិត្តលើគោលនយោបាយរូបិយវត្ថុ។

តួយ៉ាង តម្លៃមាស Spot Gold បានស្ថិតនៅទ្រឹងត្រឹម១៩៧៨,៦៨ដុល្លារ ក្នុងមួយអោន គិតត្រឹមម៉ោងសកល 1855 GMT ខណៈតម្លៃមាសរបស់សហរដ្ឋអាមេរិកU.S. gold futures បានប្រែប្រួលតិចតួចមកនៅត្រឹម១៩៩៣,២០ដុល្លារក្នុងមួយអោន។

សន្ទស្សន៍តម្លៃទំនិញប្រើប្រាស់ (CPI) នៅសហរដ្ឋអាមេរិក បានកើនឡើង៣,១% នៅក្នុងខែវិច្ឆិកា លើមូលដ្ឋានប្រចាំឆ្នាំ ស្របតាមការរំពឹងទុករបស់ក្រុមសេដ្ឋវិទូ។ សន្ទស្សន៍តម្លៃទំនិញប្រើប្រាស់ (CPI) ក្នុងខែវិច្ឆិកាបានកើនឡើង០,១%បើធៀបនឹងតុលា។

គ្រប់ខ្សែចក្ខុទាំងអស់បានបែរទៅរកកិច្ចប្រជុំគោលនយោបាយរូបិយវត្ថុរយៈពេលពីរថ្ងៃរបស់ធនាគារ Fed ដែលនឹងបញ្ចប់នៅថ្ងៃពុធនេះ ជាមួយនឹងការសម្រេចចិត្តលើអត្រាការប្រាក់ និងការចេញផ្សាយការព្យាករណ៍សេដ្ឋកិច្ចសង្ខេបរបស់ខ្លួន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ធនាគារកណ្តាលអាមេរិក (Fed) ត្រូវបានគេរំពឹងថា នឹងរក្សាទុកឱ្យអត្រាការប្រាក់ឱ្យនៅថេរដដែល ក្នុងសប្តាហ៍នេះ ហើយទីផ្សារមើលឃើញឱកាសប្រហែល៨០% ដែលធនាគារនេះអាចនឹងបញ្ចុះអត្រាការប្រាក់នៅក្នុងខែឧសភា ឆ្នាំ២០២៤ខាងមុខ។

តម្លៃលោហៈធាតុប្រាក់បានធ្លាក់ចុះ០,៣% មកនៅត្រឹម២២,៧៣ដុល្លារក្នុងមួយអោន ខណៈដែលតម្លៃផ្លាទីនបានងើបឡើង១,៨% ដល់៩២៦,០៣ដុល្លារក្នុងមួយអោន ហើយតម្លៃ Palladium បានកើនឡើង២% ដល់៩៧៦,២២ដុល្លារក្នុងមួយអោន៕

LEAVE A REPLY

Please enter your comment!
Please enter your name here