តម្លៃប្រេងធ្លាក់ចុះ ខណៈផ្សារហ៊ុននៅតំបន់អាសុីបានងើបឡើងថ្លៃ នៅថ្ងៃអង្គារនេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: ផ្សារហ៊ុននៅតំបន់អាសុីបាន ងើបឡើងថ្លៃនៅថ្ងៃអង្គារនេះ ខណៈដែលអ្នកវិនិយោគកំពុងរង់ចាំការផ្តល់តម្រុយបន្ថែមទៀតពីធនាគារកណ្តាលអាមេរិក(Fed) ជុំវិញគោលនយោបាយអត្រាការប្រាក់នាពេលខាងមុខ។

សន្ទស្សន៍ភាគហ៊ុនអាស៊ីប៉ាស៊ីហ្វិករបស់ក្រុមហ៊ុនអាមេរិក MSCI នៅខាងក្រៅប្រទេសជប៉ុនបានងើបឡើងថ្លៃ០,៩១ភាគរយ ដល់៥០៩,៨២ពិន្ទុ ដែលជាកម្រិតខ្ពស់បំផុត
គិតចាប់តាំងពីថ្ងៃទី១៨ ខែកញ្ញា។

ផ្សារហ៊ុន Nikkei របស់ប្រទេសជប៉ុនបានធ្លាក់ថ្លៃចុះ០,១៥ភាគរយ ខណៈសន្ទស្សន៍ផ្សារហ៊ុន Hang Seng របស់ទីក្រុងហុងកុងបានងើបឡើងថ្លៃ១,២៥ភាគរយ។

សន្ទស្សន៍ផ្សារហ៊ុនបន្ទះឈីបពណ៌ខៀវ CSI 300 របស់ប្រទេសចិនបានងើបឡើងថ្លៃ០,៦៦ភាគរយ ខណៈសន្ទស្សន៍ផ្សារហ៊ុន Shanghai Composite បានងើបឡើងថ្លៃ០,៣៧ភាគរយ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ផ្សារហ៊ុនរបស់ប្រទេសអូស្ត្រាលី S&P/ASX 200 បានងើបឡើងថ្លៃ០,៣៤ភាគរយ។ ចំណែកឯផ្សារហ៊ុនរបស់ប្រទេសជប៉ុន TOPIX បានធ្លាក់ថ្លៃចុះ០,៣៥ភាគរយ ខណៈដែលសន្ទស្សន៍ផ្សារហ៊ុនKOSPI របស់ប្រទេសកូរ៉េខាងត្បូងបានងើបឡើងថ្លៃ០,៩៤ភាគរយ។

ផលប័ត្រនៅលើប័ណ្ណរតនាគាររយៈពេល១០ឆ្នាំបានធ្លាក់ចុះ១,២ពិន្ទុមូលដ្ឋានមកនៅត្រឹម៤,៤១ភាគរយ ខណៈពេលដែលផលប័ត្រនៅលើប័ណ្ណរតនាគាររយៈពេល៣០ឆ្នាំបានធ្លាក់ចុះ២,១ពិន្ទុមូលដ្ឋានដល់៤,៥៤៤ភាគរយ។

ទីផ្សាររំពឹងថា ធនាគារ Fed នឹងរក្សាទុកអត្រាការប្រាក់ឱ្យនៅថេរ ក្នុងកិច្ចប្រជុំគោលនយោបាយប្រចាំខែធ្នូខាងមុខ និងមើលឃើញឱកាសធំជាង៥០% ដែលធនាគារ Fed អាចនឹងកាត់បន្ថយអត្រាការប្រាក់យ៉ាងហោចណាស់២៥ពិន្ទុមូលដ្ឋាន នៅខែឧសភា ឆ្នាំ២០២៤។ នេះបើយោងតាមគេហទំព័រ FedWatch របស់ CME ។

សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណអាមេរិកធៀបនឹងកញ្ចប់រូបិយប័ណ្ណសំខាន់ៗចំនួន៦ បានធ្លាក់ថ្លៃចុះ០,០៥៨ភាគរយមកនៅត្រឹម១០៣,៣៧ពិន្ទុ។

ចំណែកឯ តម្លៃប្រេងបានធ្លាក់ចុះនៅថ្ងៃអង្គារនេះ។ តួយ៉ាង តម្លៃប្រេងឆៅរបស់សហរដ្ឋអាមេរិកបានធ្លាក់ចុះ០,០៥ភាគរយមកនៅត្រឹម៧៧,៧៩ដុល្លារក្នុងមួយបារ៉ែល ហើយតម្លៃប្រេងឆៅ Brent បានធ្លាក់ចុះ០,១១ភាគរយដល់៨២,២៣ដុល្លារក្នុងមួយបារ៉ែល៕

LEAVE A REPLY

Please enter your comment!
Please enter your name here