តម្លៃហាងឆេងមាសបានងើបឡើងថ្លៃនៅថ្ងៃអង្គារនេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃហាងឆេងមាសបានងើបឡើងថ្លៃនៅថ្ងៃអង្គារនេះ ដែលជំរុញដោយការធ្លាក់ថ្លៃចុះនៃប្រាក់ដុល្លារអាមេរិក ខណៈអ្នកវិនិយោគទន្ទឹងរង់ចាំនាទីពីកិច្ចប្រជុំចុងក្រោយរបស់ធនាគារកណ្តាលអាមេរិក(Fed) ដើម្បីដឹងតម្រុយបន្ថែមលើទស្សនវិស័យអត្រាការប្រាក់។

តួយ៉ាង តម្លៃមាស Spot Gold បានងើបឡើង០,៣% ដល់១៩៨៣,៨១ដុល្លារក្នុងមួយអោន គិតត្រឹមម៉ោងសកល 0041 GMT ខណៈតម្លៃមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានងើបឡើង០,៣% ដល់១៩៨៥,៧០ដុល្លារក្នុងមួយអោន។

ទីផ្សាររំពឹងថា ធនាគារ Fed នឹងរក្សាទុកអត្រាការប្រាក់ឱ្យនៅថេរ ក្នុងកិច្ចប្រជុំគោលនយោបាយប្រចាំខែធ្នូខាងមុខ និងមើលឃើញឱកាសធំជាង៥០% ដែលធនាគារ Fed អាចនឹងកាត់បន្ថយអត្រាការប្រាក់យ៉ាងហោចណាស់២៥ពិន្ទុមូលដ្ឋាន នៅខែឧសភា ឆ្នាំ២០២៤។ នេះបើយោងតាមគេហទំព័រ FedWatch របស់ CME ។

កាលណាអត្រាការប្រាក់របស់សហរដ្ឋអាមេរិកធ្លាក់ចុះ នោះវានឹងដាក់សម្ពាធទៅលើតម្លៃប្រាក់ដុល្លារ និងផលប័ត្ររតនាគារអាមេរិក ដែលការណ៍នេះនឹងជួយជំរុញតម្រូវការមាសឱ្យហក់ឡើងខ្ពស់។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

តម្លៃលោហៈធាតុប្រាក់ Spot silver បានងើបឡើង០,៥% ដល់២៣,៥២ដុល្លារ ក្នុងមួយអោន ខណៈតម្លៃផ្លាទីនបានងើបឡើង០,១%ដល់៩១៩,៤០ដុល្លារ ក្នុងមួយអោន ហើយតម្លៃ Palladiumបានស្ថិតនៅទ្រឹងត្រឹម១០៧៧,១៤ដុល្លារ ក្នុង មួយ អោន៕

LEAVE A REPLY

Please enter your comment!
Please enter your name here