ចំនួនជនបរទេសដែលរស់នៅក្នុងប្រទេសជប៉ុនបានកើនឡើងដល់កម្រិតខ្ពស់បំផុតនៅឆ្នាំនេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: ចំនួនជនបរទេសដែលរស់នៅក្នុងប្រទេសជប៉ុនបានកើនឡើងដល់កម្រិតខ្ពស់បំផុតជាង៣,២លាននាក់ក្នុងឆ្នាំនេះ ខណៈកម្មករកាន់តែច្រើនឡើងបានសម្រុកចូលទៅកាន់ទឹកដីជប៉ុនដើម្បីបំពេញកង្វះកម្លាំងពលកម្មរបស់ប្រទេសនេះ។

គិតត្រឹមដំណាច់ខែមិថុនា ជនបរទេសចំនួន៣.២២៣.៨៥៨នាក់បានរស់នៅក្នុងប្រទេសជប៉ុន ពោលគឺកើនឡើងចំនួន១៤៨.៦៤៥នាក់ បើធៀបនឹងចុងខែធ្នូ ឆ្នាំ២០២២។ នេះបើយោងតាមទីភ្នាក់ងារសេវាកម្មអន្តោប្រវេសន៍របស់ជប៉ុន។

ការកើនឡើងដ៏គួរឱ្យកត់សម្គាល់នេះត្រូវបានគេមើលឃើញនៅក្នុងចំនួនកម្មករជំនាញជាក់លាក់ ដែលអាចទទួលបានការងារភ្លាមៗនៅក្នុងឧស្សាហកម្មដែលបានកំណត់ ដោយមិនចាំបាច់មានការបណ្តុះបណ្តាល ក៏ដូចជាសិក្ខាកាមដែលចូលរួមក្នុងកម្មវិធីកម្មសិក្សាបច្ចេកទេសរបស់ប្រទេសជប៉ុន។

បើគិតតាម ស្ថានភាព រស់នៅ គេសង្កេតឃើញថា អ្នក រស់នៅ អចិន្ត្រៃយ៍ គឺជា ក្រុម ធំជាងគេ បំផុត ដែលមានចំនួន ៨៨០.១៧៨នាក់ ពោលគឺកើនឡើង១,៩ ភាគរយ បើធៀប នឹង ខែធ្នូ ឆ្នាំ២០២២។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

បើគិតតាមប្រភេទទិដ្ឋាការការងារ អ្នកហាត់ការបច្ចេកទេសមានចំនួនសរុប៣៥៨.១៥៩នាក់ កើនឡើង១០,២ភាគរយ ហើយវិស្វករ អ្នកឯកទេសផ្នែកមនុស្សសាស្ត្រ និងសេវាកម្មអន្តរជាតិ រួមទាំងគ្រូបង្រៀនភាសាបរទេសបានកើនឡើង១០,៩ភាគរយដល់៣៤៦.១១៦នាក់។

បើក្រឡេកទៅមើលអំពីសញ្ជាតិវិញ គេសង្កេតឃើញថា ជនជាតិចិនមានចំនួនច្រើនជាងគេបំផុតនៅក្នុងប្រទេសជប៉ុន បន្ទាប់មកគឺជនជាតិវៀតណាម និងកូរ៉េខាងត្បូង៕

LEAVE A REPLY

Please enter your comment!
Please enter your name here