ក្រដាសប្រាក់៥០ដុល្លារ ត្រូវគេជឿថានាំស៊យ ប៉ុន្តែហេតុអ្វីអាមេរិក បោះពុម្ពក្រដាសប្រាក់នេះច្រើនម្ល៉េះក្នុងឆ្នាំ២០២២?

តែម សុខុម

ញូវយ៉ក: ផ្អែកតាមអបិយជំនឿ ក្រដាសប្រាក់៥០ដុល្លារ ត្រូវគេជឿថាជាក្រដាសប្រាក់នាំស៊យ ប៉ុន្តែហេតុអ្វីបានជាសហរដ្ឋអាមេរិក បោះពុម្ពក្រដាសប្រាក់នេះច្រើនសន្ធឹកសន្ធាប់មិនធ្លាប់មានក្នុងឆ្នាំ២០២២?

កាលពីឆ្នាំមុនរដ្ឋាភិបាលអាមេរិក បានបោះពុម្ពក្រដាសប្រាក់៥០ដុល្លារ ដល់ទៅ៧៥៦.០៩៦.០០០សន្លឹក ដែលជាជាចំនួនច្រើនបំផុតមិនធ្លាប់មានក្នុងរយៈពេល៤០ឆ្នាំមកនេះ។ នេះបើយោងតាមសារព័ត៌មាន CNN ចុះផ្សាយកាលពីថ្ងៃសៅរ៍ ទី១៨ ខែវិច្ឆិកា។

ប្រសិនបើបូកបញ្ចូលគ្នានូវក្រដាសប្រាក់៥០ដុល្លារ ទាំងនោះគឺស្មើនឹងចំនួនប្រមាណ៣៧,៨ពាន់លានដុល្លារ។ជាធម្មតាក្រដាសប្រាក់៥០ដុល្លារ មិនសូវសម្បូរនោះទេ ហើយក៏មិនសូវមានអ្នកនិយមចាយនោះដែរ ព្រោះតែមានអបិយជំនឿថា ក្រដាសប្រាក់នេះជាក្រដាសប្រាក់នាំស៊យ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្នុងឆ្នាំ២០១៩ ក្នុងចំណោមក្រដាសប្រាក់ដុល្លារអាមេរិក ទាំងអស់ដែលត្រូវបានបោះពុម្ព ក្រដាសប្រាក់៥០ដុល្លារ មានត្រឹមតែ៣,៥%ប៉ុណ្ណោះ។ ប៉ុន្តែក្នុងឆ្មាំ២០២២ ការបោះពុម្ពក្រដាសប្រាក់៥០ដុល្លារ ត្រូវបានបង្កើនដល់៨,៥%។

ដូច្នេះហេតុអ្វីបានជាអ្នកមើលឃើញក្រដាសប្រាក់៥០ដុល្លារ នៅពេលនេះធ្វើចរាចរច្រើនជាងមុន? ហើយអ្វីដែលគួរឱ្យភ្ញាក់ផ្អើលគឺថា វាមិនពាក់ព័ន្ធនឹងអតិផរណានោះទេ ទោះបីជាពេលខ្លះមានអារម្មណ៍ថាទំនិញមួយដែលធ្លាប់មានតម្លៃ២០ដុល្លារ ឡើងថ្លៃដល់៥០ដុល្លារ នាពេលបច្ចុប្បន្នក៏ដោយ។

ផ្ទុយមកវិញ ការបង្កើនការបោះពុម្ពក្រដាសប្រាក់៥០ដុល្លារ នេះបានចាប់ផ្ដើមនៅពេលផ្ទុះវិបត្តិកូវីដ-១៩។ ពេលនោះមនុស្សម្នាបានចាប់ផ្ដើមសន្សំប្រាក់ទុក ហើយក្រដាសប្រាក់ធំៗងាយស្រួលទុកដាក់ជាង ជាហេតុធ្វើឱ្យតម្រូវការក្រដាសប្រាក់នេះកើនឡើង។ នេះបើយោងតាមអ្វីដែលធនាគារកណ្ដាលអាមេរិក (Federal Reserve) បាករកឃើញ។

អបិយជំនឿ

មានមនុស្សតិចតួចណាស់ដែលចូលចិត្តក្រដាសប្រាក់៥០ដុល្លារ។ ដោយសារប្រធានាធិបតីទី១៨ របស់សហរដ្ឋអាមេរិក លោក President Ulysses S. Grant មានមុខនៅលើក្រដាសប្រាក់៥០ដុល្លារ និងដោយសារលោកធ្លាប់ក្ស័យធន ទើបគេមានអបិយជំនឿថា ក្រដាសប្រាក់នេះនាំស៊យ។

នៅក្នុងឆ្នាំ២០១០ លោក Patrick McHenry តំណាងរាស្រ្តមកពីគណបក្សសាធារណរដ្ឋប្រចាំរដ្ឋ North Carolina ថែមទាំងបានព្យាយាមបង្ហាញវិធានការមួយជំរុញឱ្យរដ្ឋសភាដាក់ជំនួសដោយមុខរបស់ប្រធានាធិបតីទី៤០ របស់សហរដ្ឋអាមេរិក លោក Ronald Reagan។ កិច្ចប្រឹងប្រែងនេះទទួលបានការគាំទ្រខ្លះ ប៉ុន្តែចុងបញ្ចប់មិនបានចេញលទ្ធផលជាផ្លែផ្កានោះទេ។

យោងតាមស្ត្រីរាយការណ៍ឱ្យដឹងថា អ្នកលេងល្បែងអាជីព និងកាស៊ីណូមិនយល់ចិត្តរក្សាទុកក្រដាសប្រាក់៤០ដុល្លារទេ ដោយចាត់ទុកវាជាក្រដាសប្រាក់នាំស៊យ និងមួយផ្នែកដោយសារមានពាក្យចចាមអារ៉ាមថា លោក Bugsy Siegel ដែលជាបងធំនៃក្រុមអ្នកលេង និងជាអ្នកវិនិយោគកាស៊ីណូ Las Vegas បានស្លាប់ដោយមានតែក្រដាសប្រាក់៥០ដុល្លារ នៅក្នុងហោប៉ាវរបស់គាត់។

ប៉ុន្តែបើនិយាយឱ្យសមទំនង និងជាក់ស្ដែងជាងនេះគឺថា មនុស្សមានទំនោរជៀសវាងការប្រើប្រាស់ក្រដាសប្រាក់៥០ដុល្លារ ដោយសារពួកគេច្រឡំជាមួយនឹងក្រដាសប្រាក់៥ដុល្លារ ឬក្រដាសប្រាក់២០ដុល្លារ ហើយហាងជាច្រើនមិនទទួលយកក្រដាសប្រាក់ធំជាង២០ដុល្លារ នោះឡើយ៕ CNN៕

LEAVE A REPLY

Please enter your comment!
Please enter your name here