ប្រាក់ចំណូលថវិកាសាធារណៈទូទៅរបស់ប្រទេសចិន កើនឡើងដល់២,៦១ទ្រីលានដុល្លារអាមេរិក ក្នុងពេល១០ខែដើមឆ្នាំ២០២៣

តែម សុខុម

ប៉េកាំងៈ ទិន្នន័យផ្លូវការបានបង្ហាញកាលពីថ្ងៃពុធ ទី១៥ ខែវិច្ឆិកា ថា ប្រាក់ចំណូលថវិកាសាធារណៈទូទៅ (General Public Budget Revenue) របស់ប្រទេសចិន បានកើនឡើង៨,១%ដល់២,៦១ទ្រីលានដុល្លារអាមេរិក ក្នុងរយៈពេល១០ខែដើមឆ្នាំ២០២៣។

យោងតាមក្រសួងហិរញ្ញវត្ថុចិន ឱ្យដឹងថា រដ្ឋាភិបាលក្រុងប៉េកាំង ប្រមូលប្រាក់ចំណូលបានជាង១,១៨ទ្រីលានដុល្លារអាមេរិក ដោយកើនឡើង៧,៣% ខណៈប្រាក់ចំណូលរបស់រដ្ឋបាលមូលដ្ឋានបានកើនឡើង៨,៨%ឈានដល់១,៤ទ្រីលានដុល្លារអាមេរិក។

ទន្ទឹមនេះ ប្រាក់ចំណូលពន្ធដែលប្រមូលបានមានចំនួនសរុប២,១៨ទ្រីលានដុល្លារអាមេរិក ក្នុងរយៈពេល១០ខែដើមឆ្នាំនេះ ដោយកើនឡើង១០,៧%។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ទិន្នន័យកាលពីថ្ងៃពុធ ដដែលនេះក៏បង្ហាញដែរថា ការចំណាយថវិកាសាធារណៈទូទៅបានកើនឡើង៤,៦%ឈានដល់២,៩៨ទ្រីលានដុល្លារអាមេរិក ក្នុងរយៈពេល១០ខែដើមឆ្នាំនេះ។

ប្រាក់ចំណូលថវិកាសាធារណៈទូទៅ (General Public Budget Revenue) សំដៅដល់ប្រាក់ចំណូលសម្រាប់ហិរញ្ញវត្ថុរដ្ឋាភិបាលតាមរយៈការចូលរួមក្នុងសកម្មភាពចែកចាយផលិតផល និងសេវាកម្ម។ វាគឺជាការធានាផ្នែកហិរញ្ញវត្ថុដើម្បីធានាបានថា រដ្ឋាភិបាលអាចបន្តដំណើរការទៅបានដោយរលូន៕ Xinhua៕

LEAVE A REPLY

Please enter your comment!
Please enter your name here