នាវាកម្សាន្តប្រណីតខ្នាតយក្សនឹងនាំភ្ញៀវទេសចរអន្តរជាតិ៧.៥០០នាក់មកកាន់វៀតណាមក្នុងខែនេះ

ដោយៈ តែម សុខុម

ហាណូយៈ នាវាកម្សាន្តប្រណីត ខ្នាតយក្សចំនួន៣គ្រឿងរបស់ក្រុមហ៊ុន Celebrity Cruises ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក នឹងនាំភ្ញៀវទេសចរបរទេស ចំនួន៧.៥០០នាក់មកកាន់វៀតណាម ចាប់ពីឥឡូវនេះ រហូតដល់ដំណាច់ខែវិច្ឆិកា។

នាវាកម្សាន្ត Celebrity Solstice លើកទង់ជាតិ Malta ដែលដឹកភ្ញៀវទេសចរជនជាតិអាមេរិក អង់គ្លេស និងកាណាដា សរុប២.៧០០នាក់បានចូលចតនៅកំពង់ផែ Phu My Port ក្នុងខេត្តភាគខាងត្បូង Ba Ria-Vung Tau កាលពីថ្ងៃសុក្រ ទី១០ ខែវិច្ឆិកា ហើយនឹងនាំភ្ញៀវទេសចរទាំងនេះ ទៅលេងតំបន់ទេសចរណ៍ល្បីៗជាច្រើន ចាប់ពីថ្ងៃសៅរ៍ ទី១១ ខែវិច្ឆិកា ដល់ថ្ងៃទី២២ ខែដដែល។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ទន្ទឹមនេះ នៅថ្ងៃទី២៦ ខែវិច្ឆិកា នាវាកម្សាន្តខ្នាតយក្ស Celebrity Millennium លើកទង់ជាតិ Malta គ្រោងចូលចតនៅ Hue ប្រទេសវៀតណាម ភាគកណ្ដាល ជាមួយនឹងភ្ញៀវទេសចរចំនួន២.១០០នាក់។

តំណាងក្រុមហ៊ុនប្រតិបត្តិករ ទេសចរណ៍ឈានមុខគេ Saigontourist ដែលបម្រើសេវាកម្មនាវាកម្សាន្ត ខ្នាតយក្សបាននិយាយថា ក្រុមហ៊ុននឹងបន្តទទួលនាវាកម្សាន្តខ្នាតយក្ស អន្តរជាតិជាច្រើន ដែលមកពីក្រុមហ៊ុនធំៗ ដូចជា ក្រុមហ៊ុន Silversea Cruises និងក្រុមហ៊ុន Crystal Cruises ជាដើមអំឡុងពេល១០ខែដើមឆ្នាំនេះ។

នាវាកម្សាន្តប្រណីតខ្នាតយក្សជាបន្តបន្ទាប់ ដែលដឹកភ្ញៀវទេស​​ចរអន្តរជាតិរាប់ពាន់ម៉ឺននាក់ បានធ្វើការចូលចតនៅតាមកំពង់ផែនា​នារបស់វៀតណាម ចាប់តាំងពីដើមឆ្នាំនេះ ខណៈវិស័យទេសចរណ៍មានសន្ទុះងើបឡើងជាលំដាប់។

ចាប់តាំងពីដើមឆ្នាំ រហូតមកទល់ពេលនេះ ប្រទេសវៀតណាម ទទួលបានភ្ញៀវទេសចរបរទេសចំនួន១០លាននាក់ ហើយរំពឹងទទួលបានភ្ញៀវទេសចរបរទេស ចំនួន១៣លាននាក់បន្ថែមទៀតនៅត្រឹមដំណាច់ឆ្នាំ២០២៣ នេះ៕ VN Express ៕

LEAVE A REPLY

Please enter your comment!
Please enter your name here