ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃហាងឆេងមាសស្ថិតក្នុងសភាពទ្រឹងនៅថ្ងៃសុក្រនេះ ខណៈអ្នកវិនិយោគកំពុងរង់ចាំមើលរបាយការណ៍អត្រា អ្នកមាន ការងារ ធ្វើ ( ក្រៅពី វិស័យ កសិកម្ម ) ឬ Non-Farm Payrolls នៅសហរដ្ឋអាមេរិកប្រចាំខែតុលា។
តួយ៉ាង តម្លៃមាស Spot Gold បានស្ថិតនៅទ្រឹងត្រឹម១៩៨៥,០៩ដុល្លារ ក្នុងមួយអោន គិតត្រឹមម៉ោងសកល 0112 GMT ខណៈដែល តម្លៃមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានប្រែប្រួលតិចតួច មកនៅត្រឹម១៩៩២,៤០ដុល្លារក្នុងមួយអោន។
នៅពេលនេះ ទីផ្សារកំពុងរង់ចាំអ៊ុតមើលទិន្នន័យអត្រា អ្នកមាន ការងារ ធ្វើ ក្រៅពី វិស័យ កសិកម្ម របស់សហរដ្ឋអាមេរិក ដែលកំណត់ចេញផ្សាយនៅម៉ោងសកល 1230 GMT ក្នុងថ្ងៃសុក្រនេះ ហើយទិន្នន័យនេះអាចជះឥទ្ធិពលលើគោលនយោបាយរូបិយវត្ថុរបស់ធនាគារកណ្តាលអាមេរិក។
យោងតាមទិន្នន័យចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ បានបង្ហាញថា ចំនួនពលរដ្ឋអាមេរិក ដែលដាក់ពាក្យទាមទារជំនួយហិរញ្ញវត្ថុបណ្តោះអាសន្ន នៅពេលពួកគេពុំមានការងារធ្វើ បានកើនឡើងក្នុងកម្រិតមធ្យមកាលពីសប្តាហ៍មុន។
ជាមួយគ្នានេះ ទីផ្សារបច្ចុប្បន្នមើលឃើញឱកាស៨០% ដែលធនាគារកណ្តាលអាមេរិក (Fed) នឹងរក្សាទុកអត្រាការប្រាក់ឱ្យនៅថេរដដែល ក្នុងខែធ្នូខាងមុខ។ នេះបើយោងតាមគេហទំព័រ CME FedWatch ។
តម្លៃលោហៈធាតុ Spot silver បានធ្លាក់ចុះ០,៣% ដល់២២,៦៨ដុល្លារ ក្នុងមួយអោន តម្លៃផ្លាទីនបានងើបឡើង០,១% ដល់៩២១,០២ដុល្លារក្នុងមួយអោន ហើយតម្លៃ palladium បានងើបឡើង១,៥% ដល់១១១៦,៥៧ដុល្លារក្នុងមួយអោន៕