តើប្រទេសណាខ្លះជាប់ចំណាត់ថ្នាក់កំពូលទាំង៣ ជាអ្នកទិញចូលមាសច្រើនបំផុតទូទាំងពិភពលោកក្នុងឆ្នាំនេះ?

ដោយៈ តែម សុខុម

សិង្ហបុរីៈ មាសត្រូវបានគេទទួលស្គាល់យ៉ាងទូលំទូលាយថាជាទ្រព្យសកម្មដ៏មានសុវត្ថិភាពបំផុត គ្រប់សម័យកាលសម្រាប់ការពារហានិភ័យពីវិបត្តិសេដ្ឋកិច្ច។

តើប្រទេសណាខ្លះ ជាប់ចំណាត់ថ្នាក់កំពូលទាំង៣ ទូទាំងពិភពលោក ជាអ្នកទិញចូលមាសច្រើនបំផុតក្នុងឆ្នាំ២០២៣នេះ?។

អង្គការក្រុមប្រឹក្សាមាសពិភពលោក (World Gold Council) បានឱ្យដឹងថា ធនាគារកណ្ដាលនៃមហាយក្សចិន បានក្លាយជាអ្នកទិញមាសច្រើនជាងគេបំផុតទី១ ក្នុងពិភពលោកអំឡុងពេល៩ខែ ដើ​មឆ្នាំ២០២៣ ខណៈប្រទេសប៉ូឡូញ ជាប់ចំណាត់ថ្នាក់លេខ២ ហើយប្រទេសសិង្ហបុរី ជាប់ចំណាត់ថ្នាក់លេខ៣ អំឡុងពេល៩ខែដើមឆ្នាំ២០២៣។ នេះបើយោងតាមសារព័ត៌មាន The Straits Times ចុះផ្សាយកាលពីថ្ងៃព្រហស្បតិ៍ ទី០២ ខែវិច្ឆិកា។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ធនាគារកណ្ដាលចិន (People’s Bank of China) បានទិញចូលមាសចំនួន៧៨តោនអំឡុងត្រីមាសទី៣។ចាប់តាំងពីដើមឆ្នាំ២០២៣ ធនាគារកណ្ដាលចិន បានទិញចូលមាសបន្ថែមចំនួន១៨១តោន ឈានដល់២.១៩២តោន ដែលស្មើនឹង៤%នៃទុនបម្រុងអន្តរជាតិសរុបរបស់ខ្លួន។

ចំណែកឯធនាគារកណ្ដាលប៉ូឡូញ (National Bank of Poland) ក៏បានបន្តទិញចូលមាសផងដែរ ក្នុងត្រីមាសទី៣ ដោយបានទិញចូល៥៧តោនបន្ថែម ឈានដល់១០៥តោនក្នុងឆ្នាំនេះ។

ធនាគារកណ្ដាលសិង្ហបុរី (Monetary Authority of Singapore) បានទិញចូលមាសចំនួន៤តោន ក្នុងត្រីមាសទី៣ ឆ្នាំ២០២៣ ដោយធ្វើឱ្យការទិញចូលមាស សរុបក្នុងឆ្នាំ២០២៣ ឈានដល់៧៥តោន៕ The Straits Times ៕

LEAVE A REPLY

Please enter your comment!
Please enter your name here