តម្លៃប្រេង និងផ្សារហ៊ុននៅតំបន់អាសុីបានងើបឡើងថ្លៃព្រមគ្នា នៅថ្ងៃព្រហស្បតិ៍នេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: ផ្សារហ៊ុន និងមូលបត្របំណុលនៅតំបន់អាស៊ីបានងើបឡើងថ្លៃ នៅថ្ងៃព្រហស្បតិ៍នេះ ខណៈធនាគារកណ្តាលអាមេរិក(Fed) បានរក្សាអត្រាការប្រាក់របស់ខ្លួនឱ្យថេរដដែលកាលពីថ្ងៃពុធម្សិលមិញនេះ។

សន្ទស្សន៍ភាគហ៊ុនអាស៊ីប៉ាស៊ីហ្វិករបស់ក្រុមហ៊ុនអាមេរិក MSCI នៅខាងក្រៅប្រទេសជប៉ុន (.MIAPJ0000PUS) បានងើបឡើងថ្លៃ១,៧% ដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលមួយសប្តាហ៍នៅថ្ងៃព្រហស្បតិ៍នេះ។ ចំណែក ផ្សារហ៊ុន Nikkei (.N225) របស់ទីក្រុងតូក្យូបានងើបឡើងថ្លៃ១,៤%។

ចំណែក ផ្សារហ៊ុននៅតំបន់អឺរ៉ុប និងអាមេរិកក៏បានងើបឡើងថ្លៃផងដែរ។ តួយ៉ាង ផ្សារហ៊ុន EUROSTOXX 50 futures បានងើបឡើង០,៨% ខណៈផ្សារហ៊ុន S&P 500 futures បានងើបឡើង០,៣% ហើយផ្សារហ៊ុន Nasdaq futures បានងើបឡើង០,៥% ។

ផលប័ត្ររតនាគាររយៈពេល១០ឆ្នាំរបស់សហរដ្ឋអាមេរិកបានធ្លាក់ចុះអស់២ពិន្ទុមូលដ្ឋានផ្សេងទៀតនៅថ្ងៃនេះ មកនៅសល់ត្រឹម៤,៧០% ដែលជាកម្រិតទាបបំផុតក្នុងរយៈពេលជាង២សប្តាហ៍ ខណៈពេញមួយយប់ ផលបត្ររតនាគារបានធ្លាក់ចុះ១៤ពិន្ទុមូលដ្ឋាន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

តម្លៃប្រេងបានកើនឡើងខ្ពស់នៅថ្ងៃព្រហស្បតិ៍នេះ ខណៈដែលសង្គ្រាមនៅតំបន់មជ្ឈិមបូព៌ា បានបន្តធ្វើឱ្យអ្នកវិនិយោគមានការព្រួយបារម្ភថា តើវាអាចរំខានដល់ការផ្គត់ផ្គង់ប្រេងនៅជុំវិញតំបន់នេះដែរឬយ៉ាងណា។

ជាក់ស្តែង តម្លៃប្រេងឆៅ Brent futures បានកើនឡើង៣៨សេន ដល់៨៥,០១ដុល្លារ ក្នុងមួយបារ៉ែលគិតត្រឹមម៉ោងសកល 0000 GMT ខណៈតម្លៃប្រេងឆៅអាមេរិក U.S. West Texas Intermediate futures បានកើនឡើង៤៦សេនដល់៨០,៩០ដុល្លារក្នុងមួយបារ៉ែល។

ជាមួយគ្នានេះ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍ថា មេដឹកនាំកំពូលរបស់អុីរ៉ង់ បានអំពាវនាវឱ្យបណ្តារដ្ឋមូស្លីមបញ្ឈប់ការនាំចេញប្រេង និងអាហារទៅកាន់ប្រទេសអុីស្រាអែល ដោយទាមទារឱ្យអុីស្រាអែលបញ្ចប់ការទម្លាក់គ្រាប់បែកលើតំបន់ហ្គាហ្សាស្ទ្រីប៕

LEAVE A REPLY

Please enter your comment!
Please enter your name here