តម្លៃហាងឆេងមាសបានងើបឡើងថ្លៃនៅថ្ងៃព្រហស្បតិ៍នេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃហាងឆេងមាសបានងើបឡើងថ្លៃនៅថ្ងៃព្រហស្បតិ៍នេះ ដោយសារផលបត្ររតនាគារ និងប្រាក់ដុល្លារអាមេរិកបានធ្លាក់ថ្លៃចុះ បន្ទាប់ពីធនាគារកណ្តាលអាមេរិកបានសម្រេចចិត្តរក្សាអត្រាការប្រាក់ឱ្យនៅថេរ។

តួយ៉ាង តម្លៃមាស Spot Gold បានងើបឡើង០,២% ដល់១៩៨៥,៩៩ដុល្លារ ក្នុងមួយអោនគិតត្រឹមម៉ោងសកល 0147 GMT ហើយតម្លៃមាសរបស់សហរដ្ឋអាមេរិកU.S. gold futures បានងើបឡើង០,៣% ដល់១៩៩៣,៨០ដុល្លារក្នុងមួយអោន។

សន្ទស្សន៍ប្រាក់ដុល្លារបានធ្លាក់ថ្លៃ០,៥% ធៀបនឹងរូបិយប័ណ្ណគូប្រជែងរបស់ខ្លួន ដែលធ្វើឱ្យមាសមានតម្លៃថោក សម្រាប់អ្នកកាន់រូបិយប័ណ្ណផ្សេងទៀត ខណៈផលបត្ររតនាគារអាមេរិករយៈពេល១០ឆ្នាំបានធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងរយៈពេលជាង២សប្តាហ៍។

ក្រុមហ៊ុន SPDR Gold Trust ដែលជាមូលនិធិជួញដូរមាសដ៏ធំបំផុតរបស់ពិភពលោកបានរាយការណ៍ថា ការកាន់កាប់មាសរបស់ក្រុមហ៊ុនខ្លួនបានកើនឡើង០,២៤% ដល់៨៦១,៥១តោនកាលពីថ្ងៃពុធ ពី៨៥៩,៤៩តោនកាលពីថ្ងៃអង្គារ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ចំណែក តម្លៃលោហៈធាតុប្រាក់ Spot Silver បានធ្លាក់ចុះ០,២% ដល់២២,៩៤ដុល្លារ ក្នុងមួយអោន តម្លៃផ្លាទីនបានងើបឡើង០,៦% ដល់៩២៥,៩៧ដុល្លារក្នុងមួយអោន ហើយតម្លៃ palladium បានងើបឡើង០,៩% ដល់១១១២,៥៨ដុល្លារក្នុងមួយអោន៕

LEAVE A REPLY

Please enter your comment!
Please enter your name here