China Evergrande ស្នើឱ្យម្ចាស់បំណុលក្រៅប្រទេសកាត់កងយកភាគហ៊ុន៣០ភាគរយក្នុងបុត្រសម្ព័ន្ធរបស់ខ្លួន

ដោយៈ តែម សុខុម

ហុងកុងៈ ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ ខ្នាតយក្សរបស់ចិន China Evergrande បានស្នើផែនថ្មី សម្រាប់ការរៀបចំបំណុលឡើងវិញ សម្រាប់អ្នកកាន់កាប់សញ្ញាប័ណ្ណ ឬ ម្ចាស់បំណុលក្រៅប្រទេសរបស់ខ្លួន ដោយស្នើឱ្យម្ចាស់បំណុលកាត់កង យកភាគហ៊ុនប្រមាណ៣០%។

ប្រភពច្បាស់ការបានទម្លាយឱ្យដឹងថា ភាគហ៊ុនប្រមាណ៣០%ដែលនឹងត្រូវកាត់កងនោះ គឺស្ថិតក្នុងបុត្រសម្ព័ន្ធចំនួន២ ដែលចុះបញ្ជីនៅក្រុងហុងកុង របស់ក្រុមហ៊ុនអភិវឌ្ឍន៍ខ្នាតយក្សមួយនេះ។

ប្រភពអនាមិកបានទម្លាយឱ្យដឹងថា អ្នកកាន់កាប់សញ្ញាប័ណ្ណក្រៅប្រទេសរបស់ក្រុមហ៊ុន China Evergrande ដែលកាន់កាប់បំណុលប្រមាណ១៩ពាន់លានដុល្លារអាមេរិក ទំនងជានឹងខាតបង់យ៉ាងច្រើន នៅក្នុងការវិនិយោគរបស់ខ្លួន ប្រសិនបើពួកគេព្រមទទួលយកតាមលក្ខខណ្ឌថ្មីនេះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ទោះជាយ៉ាងណា ក្រុមហ៊ុន China Evergrande មិនបានចេញមុខឆ្លើយបំភ្លឺទេជុំវិញបញ្ហានេះ។យោងតាមទិន្នន័យLSEG បង្ហាញថា សញ្ញាប័ណ្ណជាប្រាក់ដុល្លារ របស់ក្រុមហ៊ុនអភិវឌ្ឍន៍ អចលនទ្រព្យនេះ ត្រូវបានជួញដូរក្នុងតម្លៃ២,២៥សេនដុល្លារ កាលពីថ្ងៃអង្គារ ទី៣១ ខែតុលា។

ទន្ទឹមនេះ ភាគហ៊ុនក្នុងបុត្រសម្ព័ន្ធ Property Services Group និងបុត្រសម្ព័ន្ធ Evergrande New Energy Vehicle Group (NEV) ដែលអ្នកកាន់កាប់សញ្ញាប័ណ្ណ នឹងត្រូវចាប់បង្ខំឱ្យទទួលយកការកាត់កងភាគហ៊ុននោះ បានធ្លាក់ថ្លៃជាង៨០សេននៅឆ្នាំនេះ ស្របពេលក្រុមហ៊ុន China Evergrande កំពុងជួបវិបត្តិបំណុល។

តម្លៃទីផ្សាររួមបញ្ចូលគ្នា របស់ក្រុមហ៊ុនបុត្រសម្ព័ន្ធទាំងពីរ ខាងលើនេះ គឺមានតម្លៃត្រឹមប្រមាណ១,១៥ពាន់ លានដុល្លារអាមេរិក ប៉ុណ្ណោះ គិតមកទល់នឹងព្រឹកថ្ងៃពុធ ទី០១ ខែវិច្ឆិកា ដោយក្រុមហ៊ុនមេ China Evergrande កាន់កាប់ភាគហ៊ុន៥២% ក្នុងបុត្រសម្ព័ន្ធអចលនទ្រព្យ Property Services Group និង៥៩%ក្នុងបុត្រសម្ព័ន្ធផលិតរថយន្ត Evergrande New Energy Vehicle Group (NEV)៕ Reuters ៕

LEAVE A REPLY

Please enter your comment!
Please enter your name here