តម្លៃហាងឆេងមាសបានធ្លាក់ថ្លៃចុះ នៅថ្ងៃពុធនេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃហាងឆេងមាសបានធ្លាក់ថ្លៃចុះ នៅថ្ងៃពុធនេះ ខណៈដែលអ្នកវិនិយោគកំពុងមានការប្រុងប្រយ័ត្ន និងរង់ចាំមើលការសម្រេចចិត្តលើគោលនយោបាយអត្រាការប្រាក់របស់ធនាគារកណ្តាលអាមេរិក(Fed)។

តម្លៃមាស Spot Gold បានធ្លាក់ចុះ០,២% ដល់១៩៧៩,៧១ដុល្លារក្នុងមួយអោនគិតត្រឹមម៉ោងសកល 0125 GMT ហើយតម្លៃមាសរបស់សហរដ្ឋអាមេរិកU.S. gold futures បានធ្លាក់ចុះ០,៣% មកនៅត្រឹម១៩៨៨,៧០ដុល្លារក្នុងមួយអោន។

តម្លៃមាស Spot gold បានកើនឡើង៧,៣% នៅក្នុងខែតុលា បន្ទាប់ពីតម្លៃមាសបានកើនឡើងលើសពីកម្រិត២០០០ដុល្លារក្នុងមួយអោន កាលពីសប្តាហ៍មុន ដែលជំរុញដោយសង្គ្រាមនៅតំបន់មជ្ឈឹមបូព៌ា។

ទីផ្សារកំពុងផ្តោតអារម្មណ៍ទៅលើលទ្ធផលនៃកិច្ចប្រជុំគោលនយោបាយរូបិយវត្ថុរយៈពេល២ថ្ងៃរបស់ធនាគារ Fed ដែលគ្រោងបញ្ចប់នៅថ្ងៃពុធនេះ ចំណែក របាយការណ៍ការងារប្រចាំខែរបស់សហរដ្ឋអាមេរិកនឹងត្រូវចេញផ្សាយនៅថ្ងៃសុក្រ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

យោងតាមការស្ទង់មតិមួយបានបង្ហាញកាលពីថ្ងៃអង្គារកន្លងទៅថា សន្ទស្សន៍ទំនុកចិត្តអ្នកប្រើប្រាស់របស់សហរដ្ឋអាមេរិកបានធ្លាក់ចុះក្នុងរយៈពេល៣ខែជាប់ៗគ្នាគិតត្រឹមខែតុលា។ ចំណែក អតិផរណានៅក្នុងតំបន់ចាយប្រាក់អឺរ៉ូកំពុងធ្លាក់ចុះយ៉ាងឆាប់រហ័ស ហើយសេដ្ឋកិច្ចបានចាប់ផ្តើមធ្លាក់ចុះ។

តម្លៃលោហៈធាតុ Spot silver បានធ្លាក់ចុះ០,៨% ដល់២២,៧១ដុល្លារក្នុងមួយអោន តម្លៃផ្លាទីនធ្លាក់ចុះ០,៥% ដល់៩២៩,៤៦ដុល្លារក្នុងមួយអោន ហើយតម្លៃ palladium បានងើបឡើង០,៦% ដល់១១២២,០៩ដុល្លារ ក្នុងមួយអោន៕

LEAVE A REPLY

Please enter your comment!
Please enter your name here