ស្ពានហាលមុខប្រាសាទអង្គរវត្តនឹងបើកសម្ពោធឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៣ខាងមុខ

ស្ពានហាលខាងលិចប្រាសាទអង្គរវត្ត នឹងបើកសម្ពោធឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បន្ទាប់ពីក្រុមអ្នកជំនាញបានបញ្ចប់ការងារ ជួសជុលរួចរាល់ជាស្ថាពរ ក្នុងឆ្នាំ២០២៣នេះ។

លោក ឡុង កុសល អគ្គនាយករងនិងជាអ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថាស្ពានហាលខាងលិច ប្រាសាទអង្គរវត្ត នឹងត្រូវអនុញ្ញាតឱ្យភ្ញៀវទេសចរ បានធ្វើដំណើរចេញចូលទៅទស្សនាប្រាសាទអង្គរវត្ត ឡើងវិញ បន្ទាប់ពីរចនាសម្ព័ន្ធទាំងមូលរបស់ស្ពាន ត្រូវបានជួសជុលរួចរាល់ជាស្ថាពរ នឹងត្រៀមសម្ភោធ ដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នាថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៣ខាងមុខ ក្រោមព្រះរាជាធិបតីភាពដ៏ថ្លៃថ្លាបំផុត នៃព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះករុណាបាទសម្តេច ព្រះបរមនាថ នរោត្តមសីមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។

x3-23លោកបន្តថា ក្រុមការងារជំនាញអាជ្ញាធរជាតិអប្សរា កំពុងមមាញឹក ក្នុងកិច្ចការសម្អាត ការងារដែលនៅសេសសល់តិចតួចប៉ុណ្ណោះ។ លោកថា កិច្ចការងារជួសជុលស្ពានហាល ខាងលិចប្រាសាទអង្គរវត្ត ត្រូវបានចាប់ផ្តើមតាំងពីឆ្នាំ១៩៩៦មក ដោយបែងចែកការងារជួសជុលជាពីរ ដំណាក់កាល។ ដំណាក់កាលទីមួយ ចាប់ពីឆ្នាំ១៩៩៦មក ដោយសាកលវិទ្យាល័យសូហ្វីយ៉ា សហការជា មួយអាជ្ញាធរជាតិអប្សរា បានធ្វើការជួសជុលក្នុងប្រវែង១០០ម៉ែត្រ និងបញ្ចប់ការជួសជុលនាអំឡុងឆ្នាំ ២០០៧។ ចំណែកដំណាក់កាលទីពីរ បានចាប់ផ្តើមពីឆ្នាំ២០១៦ រហូតដល់ឆ្នាំ២០២៣នេះ ក្នុងប្រវែង ជិត១០០ម៉ែត្រ។

អគ្គនាយករងអាជ្ញាធរជាតិអប្សរា បានបន្តទៀតថា ក្នុងរយៈពេល១៩ឆ្នាំ នៃដំណើរការជួសជុលស្ពានហាល ទាំងពីរដំណាក់កាលនេះ អ្នកជំនាញការជាតិ និងអន្តរជាតិ បានខិតខំប្រឹងប្រែង ដោយឆ្លងកាត់កិច្ចការ លំបាកៗជាច្រើន ទម្រាំអាចធ្វើឱ្យស្ពានបុរាណមួយនេះ មានសភាពរឹងមាំឡើងវិញ។ លោកថា អ្វីជា មោទនភាពរបស់អាជ្ញាធរជាតិអប្សរានោះ គឺការដែលបានឃើញភ្ញៀវទេសចរជាតិ និងអន្តរជាតិ បានធ្វើ ដំណើរឆ្លងកាត់ឡើងវិញលើស្ពានបុរាណ ដែលបានកសាងឡើងដោយបុព្វបុរសខ្មែរ តាំងពីអំឡុង សតវត្សរ៍ទី១១ ឬសតវត្សរ៍ទី១២មក។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

x2-23 អ្វីដែលខ្ញុំយល់ឃើញថាអ្វីកាន់តែពិសេសសម្រាប់ការទស្សនាប្រាសាទអង្គរវត្ត គឺការដែលមនុស្ស ក្នុងសតវត្សរ៍ទី២១ មានឱកាសធ្វើដំណើរចេញចូលទៅប្រាសាទអង្គរវត្ត ដែលបានកសាងឡើងតាំងពី សតវត្សរ៍ទី១១ នេះ ហើយគឺជាភាពអស្ចារ្យ ដែលខ្ញុំយល់ឃើញថា នេះជាភាពទាក់ទាញយ៉ាងខ្លាំង ដែលមនុស្សគ្រប់គ្នាមិនមានលទ្ធភាពធ្វើបែបនេះទេ។ ហេតុដូច្នេះសូមអញ្ជើញភ្ញៀវទេសចរពីគ្រប់ទិសទីនៃសកលលោក អាចមកទទួលបាននូវបទពិសោធន៍នេះ ទាំងអស់គ្នា។

x1-24
សូមជម្រាបថា កិច្ចការអភិរក្សស្ពានហាលខាងលិចប្រាសាទអង្គរវត្ត មិនមែនទើបតែចាប់ផ្តើមនោះទេ កិច្ចការងារនេះបានអនុវត្តតាំងពីឆ្នាំ១៩៥០ រហូតដល់ឆ្នាំ១៩៦៦មកម្ល៉េះ នៅពេលនេះមានផ្នែក អភិរក្សដ្ឋានអង្គរ សហការជាមួយសាលាបារំាងចុងបូព៌ា បានជួយសង្រ្គោះស្ពានហាល ពីការបែកបាក់ និងដួលរលំ។ ក្នុងពេលនោះ មួយផ្នែកខាងត្បូងនៃស្ពានហាល បានជួសជុលរួចរាល់ទាំងស្រុង។ បន្ទាប់មក ដោយសារឥទ្ធិពលនៃភ្លើងសង្រ្គាម កិច្ចការងារនេះ ត្រូវបានផ្អាកទាំងស្រុង ទើបតែនឹងបានចាប់ផ្តើមឡើង វិញនៅឆ្នាំ១៩៩៦ បន្ទាប់ពីអង្គរបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ក្រោយការបង្កើតអាជ្ញាធរជាតិ អប្សរានាឆ្នាំ១៩៩៥។ កិច្ចការងារជួសជុលនៅទីនេះ ត្រូវបានអនុវត្ត មានពីរផ្នែកសំខាន់ៗ ចាប់ពីទសវត្សរ៍ ឆ្នាំ១៩៩០មកដល់បច្ចុប្បន្ន៕

x-11

LEAVE A REPLY

Please enter your comment!
Please enter your name here