ដោយ: គង់ លាងហួរ
អន្តរជាតិ: តើអ្នកមានដឹងទេ តើក្រុមហ៊ុនណាខ្លះដែលមានទំហំតម្លៃទីផ្សារធំជាងគេ បំផុតនៅប្រទេសជប៉ុន ដែលជាប្រទេសមហាអំណាចសេដ្ឋកិច្ចលេខ៤ នៅលើពិភពលោកនាពេលបច្ចុប្បន្ន?។
ខាងក្រោមនេះគឺជាក្រុមហ៊ុន ដ៏ធំបំផុតទាំង៥របស់ប្រទេសជប៉ុនសម្រាប់ឆ្នាំ២០២២កន្លងមកនេះ។
ទី១: ក្រុមហ៊ុនToyota
Toyota គឺជាក្រុមហ៊ុន ផលិតរថយន្តដ៏ធំបំផុតមួយ នៅក្នុងពិភពលោក ហើយក្រុមហ៊ុននេះ មានតម្លៃទីផ្សារចំនួន១៨៦,៣៥ពាន់លានដុល្លារគិតត្រឹមឆ្នាំ២០២២។ ក្រុមហ៊ុននេះ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៣៧។
ទី២: ក្រុមហ៊ុន Nippon Telegraph and Telephone
ក្រុមហ៊ុននេះ ផ្តោតសំខាន់លើទូរគមនាគមន៍ ប៉ុន្តែក្រុមហ៊ុនក៏មានសាខាមួយចំនួន ដែលប្រតិបត្តិការលើផ្នែកសន្តិសុខ អចលនទ្រព្យ ហិរញ្ញវត្ថុ វិស្វកម្ម និងដំណើរការទិន្នន័យផងដែរ។
ក្រុមហ៊ុននេះ មានតម្លៃទីផ្សារចំនួន១០០,០៣ពាន់ លានដុល្លារគិតត្រឹមឆ្នាំ២០២២។
ទី៣: ក្រុមហ៊ុន Sony
Sony គឺជាក្រុមហ៊ុនពហុជាតិសាសន៍ ហើយប្រតិបត្តិការចម្បងរបស់ក្រុមហ៊ុនមួយនេះ គឺផ្តោតលើផ្នែកអេឡិចត្រូនិច និងប្រព័ន្ធផ្សព្វផ្សាយ។
ក្រុមហ៊ុននេះ មានតម្លៃទីផ្សារចំនួន៩៦,០២ពាន់លានដុល្លារ គិតត្រឹមឆ្នាំ២០២២។
ទី៤: ក្រុមហ៊ុន Keyence
KEYENCE គឺជាក្រុមហ៊ុនឈានមុខគេ ទូទាំងពិភពលោកក្នុងការអភិវឌ្ឍន៍ និងផលិតឧបករណ៍ស្វ័យប្រវត្តិកម្មរបស់រោងចក្រ រាប់ចាប់ពីឧបករណ៍ ចាប់សញ្ញាស្វ័យប្រវត្តិកម្ម ឧបករណ៍វាស់ស្ទង់ ប្រព័ន្ធមើលឃើញ សញ្ញាសម្គាល់ឡាស៊ែរ និងមីក្រូទស្សន៍ឌីជីថល។ក្រុមហ៊ុននេះ មានតម្លៃទីផ្សារចំនួន៩៣,៧៨ពាន់លានដុល្លារគិតត្រឹមឆ្នាំ២០២២។
ទី៥: ក្រុមហ៊ុនKDDI
ក្រុមហ៊ុនទូរគមនាគមន៍ KDDI គឺជាក្រុមហ៊ុនផ្តល់សេវាទូរស័ព្ទនៅក្នុងប្រទេសជប៉ុន ដែលមានតម្លៃទីផ្សារចំនួន៦៤,៧១ពាន់លានដុល្លារគិតត្រឹមឆ្នាំ២០២២៕