ទំហំពាណិជ្ជកម្មកម្ពុជា ជប៉ុនកើនដល់ទឹកប្រាក់ជាង១៣០០លានដុល្លារក្នុងរយៈពេលបីត្រីមាស

        ដោយៈ គង់ ម៉ាលីនណា

        ភ្នំពេញៈ ទិន្នន័យ​ពី​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា ​(GDCE) បានឱ្យដឹងថា ការនាំចេញ​-​នាំចូល​ទំនិញ​រវាង​កម្ពុជា​-​ជប៉ុន ក្នុង​រយៈពេល៩​ខែ ​ដើមឆ្នាំ​២០២៣ សម្រេចបាន​ជាង១,៣៧​ ពាន់​លាន​ដុល្លារ។

ទំហំទឹកប្រាក់នេះ បានបង្ហាញពីការធ្លាក់ចុះ៨,៣​ភាគរយ ​បើ​ធៀប​រយៈពេល​ដូចគ្នា​កាលពីឆ្នាំមុន ក្នុងនោះ​កម្ពុជា​នាំទៅ​ជប៉ុន ៨៨៥,៧៤ ​លាន​ដុល្លារ ធ្លាក់ចុះ១,៣​ភាគរយ និង​ជប៉ុន​ នាំ​ចូលមក​កម្ពុជា៤៨១,១លាន​ដុល្លារ ធ្លាក់ចុះ១៨,៨​ភាគរយ​។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ផ្អែក​តាម​តួលេខ​ខាងលើ គឺ​ជញ្ជីងពាណិជ្ជកម្ម​កម្ពុជា មាន​ឧត្តមភាព៤០៤,៦៤​លាន​ដុល្លារ​។ ជប៉ុន គឺជា​ដៃគូ​ពាណិជ្ជកម្ម​ធំជាងគេ​ទី​៥ របស់​កម្ពុជា បន្ទាប់ពី​ប្រទេស​ចិន អាមេរិក វៀតណាម និង​ថៃ​។​

ធនាគារជាតិ​នៃ​កម្ពុជា ​(NBC) បានឱ្យដឹងថា គិត​ត្រឹម​ត្រីមាស​ទី​១ ឆ្នាំ​២០២៣ ជប៉ុនគឺជា​ប្រទេស​ដែលមាន​វិនិយោគ​ផ្ទាល់​ នៅ​កម្ពុជា ​ច្រើនជាងគេ​ទី៤ ដោយមាន​ទឹកប្រាក់​សរុប១១,៣​ទ្រី​លាន​រៀល ​កើនឡើង​១១,៦​ភាគរយ ​ធៀប​រយៈពេល​ដូចគ្នា​ឆ្នាំ​២០២២ ​បន្ទាប់ពី​ប្រទេស​ចិន កូរ៉េ និង​សិង្ហ​បុរី​៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here