តម្លៃប្រេងកើនឡើង ស្របពេលផ្សារហ៊ុននៅតំបន់អាស៊ីបានធ្លាក់ថ្លៃចុះនៅថ្ងៃអង្គារនេះ

ដោយ: គង់ លាងហួរ
សិង្ហបុរី: ផ្សារហ៊ុននៅតំបន់អាស៊ីបានធ្លាក់ថ្លៃចុះនៅថ្ងៃអង្គារនេះ ខណៈដែលក្រុមពាណិជ្ជករកំពុងរង់ចាំអ៊ុតមើលការសម្រេចចិត្តលើគោលនយោបាយរូបិយវត្ថុរបស់ធនាគារកណ្តាលនានានៅសប្តាហ៍នេះ។

នៅសប្តាហ៍នេះ អ្នកវិនិយោគនឹងផ្តោតជាសំខាន់ទៅលើលទ្ធផលនៃកិច្ចប្រជុំរបស់ធនាគារកណ្តាលធំៗនៅលើពិភពលោក ដូចជាធនាគារកណ្តាលសហរដ្ឋអាមេរិក ធនាគារកណ្តាលនៃប្រទេសអង់គ្លេស និងធនាគារកណ្តាលជប៉ុន។

សន្ទស្សន៍ភាគហ៊ុនអាស៊ីប៉ាស៊ីហ្វិក របស់ក្រុមហ៊ុនអាមេរិក MSCI នៅក្រៅប្រទេសជប៉ុនបានធ្លាក់ថ្លចុះ០,២៤ភាគរយ ខណៈផ្សារហ៊ុន Nikkei របស់ជប៉ុនបានធ្លាក់ថ្លៃចុះ០,២៣ភាគរយ។

សន្ទស្សន៍ផ្សារហ៊ុន Shanghai Composite បានធ្លាក់ថ្លៃចុះ០,០៦ភាគរយ ខណៈសន្ទស្សន៍ផ្សារហ៊ុន Hang Seng របស់ទីក្រុងហុងកុងបានធ្លាក់ថ្លៃចុះ០,៣៩ភាគរយ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ផលប័ត្រនៅលើប័ណ្ណរតនាគារអាមេរិករយៈពេល១០ឆ្នាំបានកើនឡើង១,១ពិន្ទុមូលដ្ឋានដល់៤,៨៨ភាគរយ ខណៈដែលផលប័ត្រនៅលើប័ណ្ណរតនាគាររយៈពេល៣០ឆ្នាំបានកើនឡើង០,៧ពិន្ទុមូលដ្ឋានដល់៥,០៤២ភាគរយ។

សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណអាមេរិកធៀបនឹងរូបិយប័ណ្ណគូប្រជែងចំនួន៦ បានងើបឡើង០,១០៤ភាគរយ ខណៈពេលដែលប្រាក់អឺរ៉ូបានធ្លាក់ថ្លៃចុះ០,០៩ភាគរយដល់១,០៦ដុល្លារក្នុងមួយអឺរ៉ូ។

ចំណែកឯ តម្លៃប្រេងបានកើនឡើងនៅថ្ងៃអង្គារនេះ។ ជាក់ស្តែង តម្លៃប្រេងឆៅរបស់អាមេរិកបានកើនឡើង០,៤៥ភាគរយដល់៨២,៦៨ដុល្លារក្នុងមួយបារ៉ែល ហើយតម្លៃប្រេងឆៅ Brent បានកើនឡើង០,៧៩ភាគរយដល់៨៨,១៤ដុល្លារក្នុងមួយបារ៉ែល៕

LEAVE A REPLY

Please enter your comment!
Please enter your name here