តម្លៃហាងឆេងមាសបានស្ថិតនៅទ្រឹងនៅថ្ងៃអង្គារនេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃហាងឆេងមាសបានស្ថិតនៅទ្រឹងនៅថ្ងៃអង្គារនេះ ខណៈអ្នកវិនិយោគកំពុងរង់ចាំលទ្ធផលនៃកិច្ចប្រជុំធនាគារកណ្តាលនានានៅសប្តាហ៍នេះដោយផ្តោតជាពិសេសលើទស្សនវិស័យគោលនយោបាយរបស់ធនាគារកណ្តាលអាមេរិក។

តម្លៃមាស Spot Gold បានស្ថិតនៅទ្រឹងត្រឹម១៩៩៥,៦៩ដុល្លារក្នុងមួយអោនគិតត្រឹមម៉ោងសកល 0059 GMT ហើយមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានជួញដូរក្នុងតម្លៃ២០០៤,៩០ដុល្លារក្នុងមួយអោន។

តម្លៃមាស Spot gold បានហក់ឡើងដល់២០០៩,២៩ដុល្លារ ក្នុងមួយអោន កាលពីថ្ងៃសុក្រសប្តាហ៍មុន ដែលជាកម្រិតខ្ពស់បំផុតមិនធ្លាប់មាន គិតចាប់តាំងពីពាក់កណ្តាលខែឧសភា ដោយសារតម្រូវការមាសបានកើនឡើងខ្លាំង ដែលបណ្តាលមកពីវិបត្តិនៅមជ្ឈិមបូព៌ា។

ការផ្តោតអារម្មណ៍របស់វិនិយោគិននៅសប្តាហ៍នេះគឺស្ថិតនៅលើកិច្ចប្រជុំគោលនយោបាយរូបិយវត្ថុរយៈពេលពីរថ្ងៃរបស់ធនាគារកណ្តាលអាមេរិក (Fed) ដែលចាប់ផ្តើមនៅថ្ងៃអង្គារនេះ។ ចំណែក ធនាគារកណ្តាលអង់គ្លេសនឹងសម្រេចចិត្តលើគោលនយោបាយអត្រាការប្រាក់នៅថ្ងៃព្រហស្បតិ៍។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្រុមហ៊ុន SPDR Gold Trust ដែលជាមូលនិធិជួញដូរមាសដ៏ធំបំផុតរបស់ពិភពលោកបានរាយការណ៍ថា ការកាន់កាប់របស់ក្រុមហ៊ុនខ្លួនបានធ្លាក់ចុះ០,៣% កាលពីថ្ងៃចន្ទម្សិលមិញនេះ។

តម្លៃលោហៈធាតុ Spot silver បានធ្លាក់ចុះ០,២% ដល់២៣,២៧ដុល្លារក្នុងមួយអោន ហើយតម្លៃផ្លាទីនបានងើបឡើង០,១% ដល់៩៣០,៣៦ដុល្លារក្នុងមួយអោន ខណៈតម្លៃ Palladium បានធ្លាក់ចុះ០,១%ដល់១១២៦,៣៨ដុល្លារក្នុងមួយអោន៕

LEAVE A REPLY

Please enter your comment!
Please enter your name here