រុស្ស៊ី ដំឡើងអត្រាការប្រាក់ដល់១៥ភាគរយ ខណៈអតិផរណាហក់ឡើងខ្ពស់

សុខុម

មូស្គូៈ ធនាគារកណ្ដាលរុស្ស៊ី បានដំឡើងអត្រាការប្រាក់គោលរបស់ខ្លួនដល់១៥%ដើម្បីទប់អតិផរណាដែលហក់ឡើងខ្ពស់ និងដើម្បីលើកកម្ពស់រូបិយប័ណ្ណជាតិ Rouble ដែលធ្លាក់ថ្លៃខ្លាំង។

ការដំឡើងអត្រាការប្រាក់២%ដែលខ្ពស់ជាងការរំពឹងទុកនេះ បានធ្វើឱ្យការចំណាយលើការខ្ចីប្រាក់កើនឡើងជាលើកទី៤ជាប់ៗគ្នា។ នេះបើយោងតាមសារព័ត៌មាន BBC ចុះផ្សាយកាលពីថ្ងៃសៅរ៍ ទី៣៨ ខែតុលា។

តម្លៃទំនិញទូទាំងពិភពលោកបានហក់ឡើងខ្ពស់ ដែលមួយអន្លើដោយសារប្រទេសរុស្ស៊ី បញ្ឆេះភ្លើងសង្គ្រាមចូលឈ្លានពានប្រទេសអ៊ុយក្រែន នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣។ អតិផរណាក្នុងប្រទេសរុស្ស៊ី បានឈានដល់៦%ក្នុងខែកញ្ញា។ទន្ទឹមនេះរដ្ឋាភិបាលក្រុងមូស្គូ ក៏បានបង្កើនការចំណាយផងដែរ ខណៈខ្លួនចាក់បញ្ចូលធនធានយ៉ាងច្រើនសន្ធឹកសន្ធាប់ទៅលើការធ្វើសង្គ្រាមរបស់ខ្លួន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ធនាគារកណ្ដាលរុស្ស៊ី នៅពេលនេះបានដំឡើងអត្រាការប្រាក់៧,៥%ចាប់តាំងពីខែកក្កដា ខណៈខ្លួនព្យាយាមធ្វើឱ្យអតិផរណាធ្លាក់ចុះមកនៅត្រឹម៤%តាមគោលដៅកំណត់របស់ខ្លួន។

នេះរួមបញ្ចូលទាំងការដំឡើងអត្រាការប្រាក់ក្នុងគ្រាមានអាសន្នកាលពីខែសីហា ខណៈរូបិយប័ណ្ណជាតិ Rouble បានធ្លាក់ថ្លៃលើស១០០ Rouble ក្នុងមួយដុល្លារ ផងដែរ ហើយវិមានក្រឹមឡាំង បានបញ្ជាឱ្យរឹតបន្តឹងគោលនយោបាយរូបិយវត្ថុ៕ BBC៕

LEAVE A REPLY

Please enter your comment!
Please enter your name here