រដ្ឋាភិបាលហ្វីលីពីនប្រកាសឈប់ស្វែងរកជំនួយហិរញ្ញវត្ថុពីប្រទេសចិន និងងាករកប្រភពផ្សេង ដើម្បីស្ថាបនាគម្រោងផ្លូវដែកចំនួន៣

ដោយ: គង់ លាងហួរ
ម៉ានីល: ប្រទេសហ្វីលីពីន នឹង លែង ស្វែងរក ជំនួយ ហិរញ្ញវត្ថុ ពី ប្រទេសចិន សម្រាប់ កញ្ចប់ គម្រោង ផ្លូវដែក ចំនួន៣ប្រកបដោយមហិច្ឆតា របស់ខ្លួនទៀត ហើយ ដោយក្រុមមន្ត្រីហ្វីលីពីនជឿជាក់ថា គម្រោងទាំងនេះក៏អាចដំណើរការទៅមុខ ជាមួយនឹងការផ្តល់មូលនិធិពីប្រភពផ្សេងៗ ក្រៅពីចិន។

ក្រុមមន្ត្រីបានអះអាងថា ប្រទេសចិនធ្លាប់ត្រូវបានគេរំពឹងថា នឹងសាងសង់ផ្លូវដែកចំនួន២ នៅលើកោះ Luzon ដែលជាកោះធំបំផុតទី១របស់ហ្វីលីពីន និងសាងសង់ផ្លូវដែកទី៣នៅលើកោះ Mindanao ដែលជាកោះធំបំផុតទី២។

រដ្ឋបាលលោកប្រធានាធិបតី Marcos បានប្រកាសពីការសម្រេចចិត្តឈប់ទទួលប្រាក់កម្ចីរបស់ចិន ស្របពេលមានភាពតានតឹងរវាងទីក្រុងម៉ានីល និងទីក្រុងប៉េកាំង នៅសមុទ្រចិនខាងត្បូង បន្ទាប់ពីមានការប៉ះទង្គិចគ្នាបន្តិចបន្តួចនៅក្នុងដែនទឹកដែលមានជម្លោះរវាងកប៉ាល់ និងទូកមកពីប្រទេសទាំងពីរ។

ទោះជាយ៉ាងនេះក្តី លេខាធិការដឹកជញ្ជូនហ្វីលីពីនលោក Jaime Bautista បានមានប្រសាសន៍ថា ភាពតានតឹងក្នុងដែនទឹកនៅសមុទ្រចិនខាងត្បូងមិនជាប់ទាក់ទងនឹងការសម្រេចចិត្តនេះទេ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក Bautista បានថ្លែងប្រាប់វេទិកាអ្នកជំនួញអាល្លឺម៉ង់ និងហ្វីលីពីននៅក្នុងសង្កាត់ហិរញ្ញវត្ថុ Makati កាលពីថ្ងៃពុធថា “យើងមានគម្រោងផ្លូវដែកចំនួន៣ ដែលនឹងមិនត្រូវបានផ្តល់មូលនិធិដោយរដ្ឋាភិបាលចិនទៀតទេ។ យើង មិន អាច រង់ចាំ រហូត បាន ទេ ហើយ ចិន ហាក់ ដូច ជាលែង ចាប់ អារម្មណ៍ លើគម្រោងនេះទៀត ហើយ”។

លោកបន្តថា “ដូច្នេះ រដ្ឋាភិបាល របស់យើង កំពុង ស្វែង រក ប្រភព ថវិកា ផ្សេង ទៀតក្រៅពីប្រទេសចិន សម្រាប់ស្ថាបនាគម្រោងផ្លូវដែកចំនួន៣របស់យើង”។

គម្រោងទាំង៣នេះនឹងត្រូវចំណាយថវិកាសាងសង់អស់ប្រមាណ៤,៩ពាន់លានដុល្លារអាមេរិក ហើយគឺជាផ្នែកមួយនៃកម្មវិធី“Build Build Build”របស់អតីតប្រធានាធិបតីហ្វីលីពីនលោក Rodrigo Duterte។

គម្រោងផ្លូវដែកទី១របស់ហ្វីលីពីន មានប្រវែង៣៨០គីឡូម៉ែត្រ តភ្ជាប់ពីខេត្ត Laguna ភាគខាងត្បូងនៃទីក្រុងម៉ានីល ទៅកាន់ខេត្ត Bicol ដែលស្ថិតនៅចុងភាគខាងត្បូងនៃកោះ Luzon ។

គម្រោងផ្លូវដែកទី២ មានប្រវែង៧១គីឡូម៉ែត្រ ដែលគ្រោងស្ថាបនាឡើង ដើម្បីតភ្ជាប់តំបន់កំពង់ផែសេរី Subic Bay ទៅកាន់តំបន់កំពង់ផែសេរី Clark Freeport ។ ចំណែក គម្រោងទី៣ គឺជាការសាងសង់ក្នុងដំណាក់កាលដំបូងនៃគម្រោងផ្លូវដែក Mindanao Railway

LEAVE A REPLY

Please enter your comment!
Please enter your name here