រដ្ឋាភិបាលវៀតណាម គ្រោងខ្ចីបំណុល២៨ពាន់លានដុល្លារ នៅឆ្នាំក្រោយខ្ពស់ជាងកញ្ចប់ថវិកាដែលអនុម័តដោយរដ្ឋសភា

សុខុម

ហាណូយ: រដ្ឋាភិបាលវៀតណាម គ្រោងខ្ចីបំណុលចំនួន២៨ពាន់លានដុល្លារអាមេរិក នៅឆ្នាំ២០២៤ ដែលច្រើនជាង២,២៥ពាន់លាដុល្លារអាមេរិក បើធៀបនឹងកញ្ចប់ថវិកាដែលអនុម័តដោយរដ្ឋសភា។ នេះបើយោងតាមសារព័ត៌មាន VN Express ចុះផ្សាយកាលពីថ្ងៃច័ន្ទ ទី៩ ខែតុលា។

នៅក្នុងរបាយការណ៍ស្តីពីស្ថានភាពបំណុលសាធារណៈក្នុងឆ្នាំនេះ និងផែនការខ្ចីបំណុលព្រមទាំងសងបំណុលសម្រាប់ឆ្នាំ២០២៤ ផ្ញើជូនគណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភា រដ្ឋាភិបាលវៀតណាម បានបញ្ជាក់ថា កញ្ចប់ថវិកានេះនឹងច្រើនជាង២,៩៤ពាន់លានដុល្លារអាមេរិក បើធៀបនឹងបំណុលក្នុងឆ្នាំនេះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ជាធម្មតាប្រភពថវិកាដ៏សំខាន់គឺបានពីការបោះផ្សាយមូលបត្របំណុល ជំនួយអភិវឌ្ឍន៍ផ្លូវការ (ODA) និងកម្ចីឥណទានអនុគ្រោះពីបរទេស។

នៅឆ្នាំក្រោយ រដ្ឋាភិបាលវៀតណាម គ្រោងទូទាត់សងបំណុលប្រមាណ១៦,២៣ពាន់លានដុល្លារអាមេរិក ដែលច្រើនជាង៣,៤៥ពាន់លានដុល្លារអាមេរិក បើធៀបនឹងឆ្នាំ២០២៣ ដោយ៧៣%នៃការទូទាត់នោះគឺសម្រាប់បង់រំលស់ប្រាក់ដើម ហើយសល់ប៉ុន្មានសម្រាប់បង់ការប្រាក់។

បំណុលសាធារណៈរបស់រដ្ឋាភិបាលវៀតណាម នៅឆ្នាំក្រោយនឹងមានទំហំចន្លោះពី៣៩%ទៅ៤០%នៃផលទុនជាតិសរុប (GDP)៕ VN Express៕

LEAVE A REPLY

Please enter your comment!
Please enter your name here