ជប៉ុនចាប់ផ្តើមបង្ហូរទឹកសំណល់ដំណាក់កាលទី២ ចេញពីរោងចក្រថាមពលនុយក្លេអ៊ែរចូលទៅក្នុងមហាសមុទ្រ

ដោយៈ តែម សុខុម

តូក្យូ: ប្រទេសជប៉ុន បានចាប់ផ្តើមដំណាក់កាលទី២ នៃការបង្ហូរទឹកសំណល់ ដែលត្រូវបានធ្វើប្រព្រឹត្តកម្មរួច ចេញពីរោងចក្រថាមពលនុយក្លេអ៊ែរ Fukushima ចូលទៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក នៅថ្ងៃព្រហស្បតិ៍ ទី៥ ខែតុលា កន្លងមកនេះ។

ការបង្ហូរដំណាក់កាលទី២នេះធ្វើឡើង បន្ទាប់ពីដំណាក់កាលទី១ ត្រូវបានអនុវត្តន៍ក្នុងដែនកំណត់សុវត្ថិភាព ដែលបានបង្កើតឡើងនៅចន្លោះថ្ងៃទី២៤ ខែសីហា ដល់ថ្ងៃទី១១ ខែកញ្ញា ឆ្នាំនេះ។

យោងតាមសេចក្ដីរាយការណ៍ របស់ប្រព័ន្ធផ្សព្វផ្សាយជប៉ុនបានឱ្យដឹងថា ដំណាក់កាលទី២ នៃការបង្ហូរទឹកសំណល់នេះ គ្រោងចាប់ផ្តើមនៅម៉ោង១០:៣០ព្រឹក ហើយបន្តរហូតដល់ថ្ងៃទី២៣ ខែតុលា ដោយបរិមាណ នៃការបង្ហូរចេញសរុបមានចំនួន៧.៨០០តោន ដែលប្រហាក់ប្រហែលគ្នា នឹងការបង្ហូរចេញក្នុងដំណាក់កាលទី១។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

តាមការរំពឹងទុក ការបង្ហូរទឹកសំណល់ចេញនេះ នឹងបរិមាណ៤៦០តោនក្នុងមួយថ្ងៃ។ក្រុមហ៊ុន Tokyo Electric Power Co. ដែលជាប្រតិបត្តិកររបស់រោងចក្រខាងលើនេះ គ្រោងបង្ហូរទឹក សំណល់ដែលរក្សាទុកក្នុងធុងទឹក បន្ទាប់ពីត្រូវបានធ្វើប្រព្រឹត្តកម្ម តាមរយៈប្រព័ន្ធបន្សុទ្ធមានឈ្មោះថា ALPS ចាប់តាំងពីរោងចក្រ ថាមពលនុយក្លេអ៊ែរខាងលើនេះបានផ្ទុះខូចនៅខែមីនា ឆ្នាំ២០១១ តាមផ្លូវរូងក្រោមបាតសមុទ្រដែលលាតសន្ធឹងប្រវែង១គីឡូម៉ែត្រ ចូលទៅក្នុងមហាសមុទ្រ។

ប្រព័ន្ធបន្សុទ្ធ ALPS អាចចម្រោះកម្ចាត់ចោលនូវសារធាតុវិទ្យុសកម្មចំនួន៦២ប្រភេទ លើកលែងតែសារធាតុ Tritium ដែលអាចត្រូវបានកាត់បន្ថយ ដល់កម្រិតសុវត្ថិភាពជាអន្តរជាតិ តាមរយៈការលាយចូលជាមួយទឹកសមុទ្រ៕ Korea Times៕

LEAVE A REPLY

Please enter your comment!
Please enter your name here