តម្លៃហាងឆេងមាសបានស្ថិតនៅទ្រឹងក្នុងថ្ងៃពុធនេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃហាងឆេងមាសបានស្ថិតនៅទ្រឹងក្នុងថ្ងៃពុធនេះ ខណៈប្រាក់ដុល្លារ និងផលប័ត្ររតនាគារបានហក់ឡើងថ្លៃ ដោយសារទិន្នន័យការងារបង្ហាញថា ធនាគារកណ្តាលអាមេរិកអាចនឹងរឹតបន្តឹងគោលនយោបាយរូបិយវត្ថុបន្ថែមទៀត។

តម្លៃមាស Spot Gold ស្ថិតនៅទ្រឹងត្រឹម១៨២៣,៥៩ដុល្លារក្នុងមួយអោនត្រឹមម៉ោងសកល 0117 GMT ខណៈពេលដែលតម្លៃមាសរបស់សហរដ្ឋអាមេរិកU.S. gold futures បានធ្លាក់ចុះ០,១% មកនៅត្រឹម១៨៣៩,២០ដុល្លារក្នុងមួយអោន។

ផលប័ត្ររតនាគាររយៈពេល១០ឆ្នាំរបស់សហរដ្ឋអាមេរិកបានហក់ឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេល១៦ឆ្នាំ ដោយកាត់បន្ថយតម្រូវការនៃការទិញមាស។ ក្រុមហ៊ុន SPDR Gold Trust ដែលជាមូលនិធិជួញដូរមាសដ៏ធំបំផុតរបស់ពិភពលោកបានរាយការណ៍មកថា ការកាន់កាប់មាសរបស់ក្រុមហ៊ុននេះបានធ្លាក់ចុះ០,២% មកនៅត្រឹម៨៧៣,៣៥តោនកាលពីថ្ងៃអង្គារម្សិលមិញ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

តម្លៃលោហៈធាតុ Spot silver បានធ្លាក់ចុះ០,១% មកនៅត្រឹម២១,១៤ក្នុងមួយអោន ដោយបានធ្លាក់ចុះដល់កម្រិតទាបបំផុតគិតចាប់តាំងពីពាក់កណ្តាលខែមីនានៅក្នុងវគ្គចុងក្រោយ។

តម្លៃផ្លាទីនបានធ្លាក់ចុះ០,៨% ដល់៨៦៤,៩៣ដុល្លារក្នុងមួយអោន ដែលជាកម្រិតទាបបំផុតក្នុងមួយឆ្នាំ។ ចំណែក តម្លៃ Palladium បានធ្លាក់ចុះ១,២% ដល់១១៧៤,៧០ដុល្លារក្នុងមួយអោន៕

LEAVE A REPLY

Please enter your comment!
Please enter your name here