ភាគហ៊ុនរបស់ក្រុមហ៊ុនអភិវឌ្ឍន៍យក្សចិន Evergrande ចាប់ផ្តើម ការជួញដូរឡើងវិញ និងហក់ឡើងស្រឺតៗ

ដោយៈ តែម សុខុម

ហុងកុង: ភាគហ៊ុនក្នុងក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យខ្នាតយក្សរបស់ចិន Evergrande បានហក់ឡើងស្រឺតៗ ខណៈការជួញដូរបានបន្តឡើងវិញកាលពីថ្ងៃអង្គារ ទី៣ ខែតុលា បន្ទាប់ពីផ្អាកការជួញដូរកាលពីសប្តាហ៍មុន នៅពេលក្រុមហ៊ុននេះប្រកាសថា ចៅហ្វាយធំរបស់ខ្លួន បានស្ថិតក្រោមការស៊ើបអង្កេតបទព្រហ្មទណ្ឌ។

ក្រុមហ៊ុននេះ បានក្លាយជាចំណុចស្នូលនៃវិបត្តិ ក្នុងវិស័យអច​លនទ្រព្យរបស់ប្រទេសចិន ដែលបានបណ្ដាលឱ្យក្រុមហ៊ុនអចលនទ្រព្យចិនធំៗ ខកខានទូទាត់បំណុលជាបន្តបន្ទាប់ បង្កជាការព្រួយបារម្ភថា វិបត្តិនេះនឹងជះផលប៉ះពាល់ធ្ងន់ធ្ងរ ដល់សេដ្ឋកិច្ចចិន ទាំងមូ​ល ហើយអាចនឹងរីករាលដាល់ទូទាំងពិភពលោក។

កាលពីថ្ងៃព្រហស្បតិ៍ សប្តាហ៍មុន ក្រុមហ៊ុន Evergrande បានប្រកាសគួរឱ្យភ្ញាក់ផ្អើលថា លោកXu Jiayin ដែលជាស្ថាបនិក និងជាប្រធានក្រុមហ៊ុន Evergrande ត្រូវបានសង្ស័យថា បានប្រព្រឹត្តបទល្មើសខុសច្បាប់ បន្ទាប់ពីមានសេចក្ដីរាយការណ៍ថា លោកត្រូវបានប៉ូលិសចាប់ខ្លួន។ នៅក្នុងថ្ងៃដដែលនោះ ភាគហ៊ុនរបស់ក្រុមហ៊ុននេះក៏ត្រូវបានផ្អាកការជួញដូរនៅក្រុងហុងកុង។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

នៅពេលការជួញដូរបានបន្តឡើងវិញ កាលពីថ្ងៃអង្គារ តម្លៃភាគហ៊ុនរបស់ក្រុមហ៊ុននេះ បានហក់ឡើងជាង៦០% មុនពេលធ្លាក់ចុះមកនៅត្រឹម១០% ហើយបន្ទាប់មកក៏ហក់ឡើងវិញម្ដងទៀត។

ក្រុមហ៊ុន Evergrande បានប៉ាន់ប្រមាណថា គិតត្រឹមចុងខែមិថុនា ខ្លួនមានបំណុលចំនួន៣២៨ពាន់លានដុល្លារអាមេរិក ដែលជាប់ឈ្មោះជាប់ឈ្មោះ ជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ ដែលជំពាក់បំណុលច្រើនបំផុតក្នុងពិភពលោក៕ Reuters៕

LEAVE A REPLY

Please enter your comment!
Please enter your name here