ផ្សារហ៊ុននៅតំបន់អាស៊ីបានធ្លាក់ថ្លៃនៅថ្ងៃអង្គារនេះ ស្របពេលតម្លៃប្រេងធ្លាក់ចុះ

ដោយ: គង់ លាងហួរ
សិង្ហបុរី: ផ្សារហ៊ុននៅតំបន់អាស៊ីបានធ្លាក់ថ្លៃនៅថ្ងៃអង្គារនេះ បន្ទាប់ពីមន្ត្រីធនាគារកណ្តាលអាមេរិកអះអាងថា អត្រាការប្រាក់នឹងនៅតែខ្ពស់ ខណៈប្រាក់យ៉េនបានធ្លាក់ថ្លៃយ៉ាងគំហុក ដោយធ្វើឱ្យអ្នកវិនិយោគរង់ចាំការអន្តរាគមន៍ពីអាជ្ញាធរជប៉ុន។

សន្ទស្សន៍ភាគហ៊ុនអាស៊ីប៉ាស៊ីហ្វិកដ៏ធំបំផុតរបស់ក្រុមហ៊ុន MSCI នៅក្រៅប្រទេសជប៉ុនបានធ្លាក់ថ្លៃចុះ១,៣៦ភាគរយ ដល់កម្រិតទាបបំផុតចាប់តាំងពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២។ សន្ទស្សន៍ផ្សារហ៊ុន Nikkei របស់ប្រទេសជប៉ុនបានធ្លាក់ថ្លៃចុះ១,៥ភាគរយ ខណៈដែលសន្ទស្សន៍ផ្សារហ៊ុន Hang Seng របស់ទីក្រុងហុងកុងបានធ្លាក់ថ្លៃចុះ១ភាគរយ។

ចំណែកការជួញដូរទីផ្សារភាគហ៊ុននៅតំបន់ចិនដីគោកត្រូវបានបិទសម្រាប់សប្តាហ៍នេះដោយសារទិវាសប្តាហ៍មាស Golden Week Holiday។ក្រុមមន្ត្រីរបស់ធនាគារកណ្តាលអាមេរិក (Fed) បានអះអាងថា គោលនយោបាយរូបិយវត្ថុនឹងត្រូវរក្សាការរឹតបន្តឹងមួយរយៈ ដើម្បីនាំអតិផរណាត្រឡប់ទៅរកគោលដៅ២ភាគរយរបស់យើងវិញ។

សន្ទស្សន៍ផ្សារហ៊ុនអូស្ត្រាលី S&P/ASX 200 បានធ្លាក់ថ្លៃ១,២៧ភាគរយ ខណៈប្រាក់ដុល្លារអូស្រ្តាលីបានធ្លាក់ថ្លៃ០,១៦ភាគរយ មកនៅត្រឹម០,៦៣៥ដុល្លារអាមេរិក ក្នុង១ដុល្លារអូស្ត្រាលី មុនពេលធនាគារកណ្តាលអូស្ត្រាលីធ្វើការសម្រេចចិត្តលើគោលនយោបាយ។ សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណអាមេរិកធៀបនឹងគូប្រជែងសំខាន់ៗចំនួនប្រាំមួយ បានងើបឡើង០,០៩៣ភាគរយដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេល១០ខែ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

តម្លៃប្រេងឆៅរបស់សហរដ្ឋអាមេរិកបានធ្លាក់ចុះ១,០៤ភាគរយមកត្រឹម៨៧,៩០ដុល្លារក្នុងមួយបារ៉ែល ហើយតម្លៃប្រេងឆៅ Brent បានធ្លាក់ចុះ១,០៨ភាគរយដល់៨៩,៧៣ដុល្លារក្នុងមួយបារ៉ែលនៅថ្ងៃអង្គារនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here