ឥណ្ឌូណេស៊ីបញ្ចូលដើមទុន១,៨ពាន់លានដុល្លារសម្រាប់ ក្រុមហ៊ុនរដ្ឋនៅឆ្នាំ២០២៤

ដោយ: គង់ លាងហួរ

ហ្សាការតា: នៅថ្ងៃចន្ទម្សិលម៉ិញនេះ គណៈកម្មាធិការហិរញ្ញវត្ថុនៃសភាឥណ្ឌូនេស៊ី បានអនុម័តលើការបញ្ចូលមូលធនចំនួន២៨,២ពាន់ពាន់លានរូពៀ (១,៨២ពាន់លានដុល្លារ) សម្រាប់ក្រុមហ៊ុនរដ្ឋមួយចំនួននៅឆ្នាំ២០២៤ រួមទាំងសម្រាប់ក្រុមហ៊ុនសំណង់ ដែលជាប់ផុងបំណុលផងដែរ។

គណៈកម្មាធិការហិរញ្ញវត្ថុ នៃសភាបានថ្លែងក្នុងកិច្ចប្រជុំ ដែលត្រូវបានចាក់ផ្សាយបន្តផ្ទាល់ថា ខ្លួនក៏បានអនុម័ត លើការចាក់បញ្ចូលដើមទុនចំនួន៣៦,៨ពាន់ពាន់លានរូពៀ (២,៣៧ពាន់លានដុល្លារ) ដល់ក្រុមហ៊ុនរដ្ឋមួយចំនួនសម្រាប់ឆ្នាំ២០២៣នេះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

តួយ៉ាង ក្រុមហ៊ុនសំណង់Hutama Karya នឹងទទួលបានចំណែកដ៏ធំបំផុត ក្នុងទំហំទឹកប្រាក់ចំនួន២៨,៩ពាន់ពាន់លានរូពៀនៅឆ្នាំនេះ និង១៨,៦ពាន់ពាន់លានរូពៀនៅឆ្នាំក្រោយ។

អាជ្ញាធរបាននិយាយថា ក្រុមហ៊ុន Hutama Karya នឹងមានភារកិច្ច ក្នុងការកាន់កាប់ទ្រព្យសកម្មមួយចំនួន របស់ក្រុមហ៊ុនសំណង់ Waskita Karya ដែលកំពុងជួបបញ្ហាបំណុល។

ក្រុមហ៊ុនសំណង់ ដែលជំពាក់បំណុលគេមួយទៀតគឺ Wijaya Karya នឹងទទួលបានទឹកប្រាក់ពីរដ្ឋ ចំនួន៦ពាន់ពាន់លានរូពៀនៅឆ្នាំក្រោយ។

ទោះជាយ៉ាងនេះក្តី ការបញ្ចូលដើមទុន ដែលបានអនុម័តដោយសភាសម្រាប់ឆ្នាំ២០២៤ គឺទាបជាងសំណើដើមរបស់រដ្ឋាភិបាល ដែលចង់ផ្តល់ប្រាក់ចំនួន២២,៥ពាន់ពាន់លានរូពៀ (១,៤៥ពាន់លានដុល្លារ) សម្រាប់ក្រុមហ៊ុន Hutama Karya និង៨លានលានរូពៀសម្រាប់ក្រុមហ៊ុន Wijaya Karya ៕

LEAVE A REPLY

Please enter your comment!
Please enter your name here