តម្លៃហាងឆេងមាសបានធ្លាក់ថ្លៃចុះដល់កម្រិតទាបបំផុតនៅចន្ទនេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃហាងឆេងមាសបានធ្លាក់ថ្លៃចុះដល់កម្រិតទាបបំផុតក្នុងរយៈពេល៧ខែនៅថ្ងៃចន្ទនេះ ខណៈអ្នកវិនិយោគកំពុងរង់ចាំមើលទិន្នន័យទីផ្សារការងារមួយចំនួន ដែលគ្រោងចេញផ្សាយក្នុងសប្តាហ៍នេះ។

តម្លៃមាស Spot Gold បានធ្លាក់ចុះ០,១% មកនៅត្រឹម១៨៤៦,២៩ដុល្លារ ក្នុងមួយអោនគិតត្រឹមម៉ោងសកល 0039 GMT ដែលជាកម្រិតទាបបំផុតចាប់តាំងពីថ្ងៃទី១០ ខែមីនា។ តម្លៃមាសរបស់សហរដ្ឋអាមេរិកU.S. gold futures បានធ្លាក់ចុះ០,២%មកនៅត្រឹម១៨៦១,៨០ដុល្លារក្នុងមួយអោន។

ប្រាក់ដុល្លារអាមេរិកបានហក់ឡើងថ្លៃដល់កម្រិតខ្ពស់បំផុត នៅក្នុងរយៈពេល១០ខែ ខណៈពេលដែលផលប័ត្ររតនាគារបានធ្លាក់ចុះពីកម្រិតខ្ពស់បំផុតក្នុងរយៈពេល១៦ឆ្នាំ។

យោងតាមទិន្នន័យបានបង្ហាញថា អតិផរណាមូលដ្ឋានរបស់សហរដ្ឋអាមេរិកបានថយចុះក្នុងខែសីហា ដោយមិនរាប់បញ្ចូលអាហារ និងថាមពល វាបានធ្លាក់ចុះក្រោម៤% ជាលើកដំបូងក្នុងរយៈពេលជាងពីរឆ្នាំកន្លងមក។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ចំណែកឯ អត្រាអតិផរណានៅក្នុងតំបន់ចាយប្រាក់អឺរ៉ូបានធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងរយៈពេលពីរឆ្នាំកាលពីខែកញ្ញា។

តម្លៃ Spot silver បានធ្លាក់ចុះ០,៧១% ដល់កម្រិតទាបបំផុតក្នុងរយៈពេល៦ខែ ពោលគឺ២២ដុល្លារ ក្នុងមួយអោន ផ្លាទីនបានងើបឡើង០,២% ដល់៩០៦,០៤ដុល្លារ ក្នុងមួយអោន ហើយតម្លៃ palladium បានងើបឡើង០,២% ដល់១២៤៨,៤១ដុល្លារក្នុងមួយអោន៕

LEAVE A REPLY

Please enter your comment!
Please enter your name here