តម្លៃហាងឆេងមាសបានងើបឡើងថ្លៃនៅថ្ងៃសុក្រនេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃហាងឆេងមាសបានងើបឡើងសម្រាប់ថ្ងៃសុក្រនេះ នៅមុនពេលមានការបោះពុម្ពផ្សាយទិន្នន័យអតិផរណារបស់សហរដ្ឋអាមេរិក ដែលអាចជះឥទ្ធិពលលើគោលនយោបាយអត្រាការប្រាក់របស់ធនាគារកណ្តាលអាមេរិក។

តម្លៃមាស Spot Gold បានងើបឡើង០,១%ដល់១៨៦៦,៤១ដុល្លារ ក្នុងមួយអោនគិតត្រឹមម៉ោងសកល 0020 GMT នៅថ្ងៃសុក្រនេះ ប៉ុន្តែបើគិតសម្រាប់ខែកញ្ញាទាំងមូល តម្លៃមាស Spot Gold បានធ្លាក់ចុះជិត៤% ។ចំណែក តម្លៃមាសរបស់សហរដ្ឋអាមេរិកបានងើបឡើង០,៣% ដល់១៨៨៣,៥០ដុល្លារក្នុងមួយអោន។

ប្រាក់ដុល្លារអាមេរិកបានធ្លាក់ថ្លៃចុះ ពីកម្រិតខ្ពស់បំផុត ក្នុងរយៈពេល១០ខែ ខណៈពេលដែលផលប័ត្ររតនាគារបានធ្លាក់ចុះ ពីកម្រិតខ្ពស់បំផុតក្នុងរយៈពេល១៦ឆ្នាំនៅថ្ងៃសុក្រនេះ។

លោក Thomas Barkin ប្រធានធនាគារកណ្តាលអាមេរិកប្រចាំទីក្រុង Richmond បានអះអាងកាលពីថ្ងៃព្រហស្បតិ៍កន្លងទៅថា វាមិនច្បាស់លាស់ទេថា តើការផ្លាស់ប្តូរគោលនយោបាយរូបិយវត្ថុបន្ថែមទៀតនឹងមានភាពចាំបាច់ ឬយ៉ាងណានោះទេ នៅក្នុងប៉ុន្មានខែខាងមុខនេះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ជាមួយគ្នានេះ ទីផ្សារកំពុងរង់ចាំអ៊ុតមើលលទ្ធផលសន្ទស្សន៍តម្លៃនៃការចំណាយលើការប្រើប្រាស់ផ្ទាល់ខ្លួន (PCE) ក្នុងខែសីហា ដែលត្រូវកំណត់ចេញផ្សាយនៅត្រឹមម៉ោងសកល 1230 GMT។

លោហៈធាតុប្រាក់ Spot silver បានងើបឡើងថ្លៃ០,២% ដល់២២,៦៥ដុល្លារក្នុងមួយអោន ខណៈតម្លៃផ្លាទីនបានងើបឡើង០,៤% ដល់៩០៨,០២ដុល្លារក្នុងមួយអោន៕

LEAVE A REPLY

Please enter your comment!
Please enter your name here