China Evergrande រងសម្ពាធកាន់តែខ្លាំង ខណៈប្រធានក្រុមហ៊ុនអភិវឌ្ឍន៍នេះស្ថិតក្រោមការឃ្លាំមើលរបស់ប៉ូលិស

ដោយៈ តែម សុខុម

ហុងកុង: សារព័ត៌មានដ៏ល្បីល្បាញ Bloomberg News បានចុះផ្សាយកាលពីថ្ងៃពុធ ទី២៧ ខែកញ្ញា ថា ប្រធានក្រុមហ៊ុនចិន China Evergrande Group ត្រូវបានដាក់ឱ្យស្ថិតក្រោមការឃ្លាំមើលរបស់ប៉ូលិស ដោយបង្កើនសម្ពាធកាន់តែខ្លាំង លើក្រុមហ៊ុនអភិវឌ្ឍន៍អចល​នទ្រព្យខ្នាតយក្សមួយនេះ។

ដោយដកស្រង់ប្រភពច្បាស់ការ សារព័ត៌មាននេះបានចុះផ្សាយថា លោក ហួយ កា យ៉ាន (Hui Ka Yan) ប្រធានក្រុមហ៊ុន China Evergrande Group ត្រូវបានប៉ូលិសឃាត់ខ្លួន កាលពីដើមខែនេះ និងដាក់ឱ្យស្ថិតក្រោមការឃ្លាំមើល នៅទីតាំងកំណត់ណាមួយ។សារព័ត៌មាន Bloomberg News និយាយថា ខ្លួនមិនដឹងច្បាស់ពីមូលហេតុដែលលោក Hui Ka Yan ត្រូវបានដាក់ឱ្យស្ថិតក្រោមការឃ្លាំមើលក្នុងលំនៅឋាននោះឡើយ ហើយបានបន្ថែមថា ចំណាត់ការនេះគឺស្មើនឹងឃុំខ្លួន ឬ ការឃាត់ខ្លួនជាផ្លូវការ ហើយមិនមែនមានន័យថា លោក Hui Ka Yan នឹងត្រូវចោទប្រកាន់ពីបទឧក្រិដ្ឋនោះទេ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ភ្លាមៗ ទីភ្នាក់ងារព័ត៌មាន Reuters មិនអាចផ្ទៀងផ្ទាត់សេចក្ដីរាយការណ៍របស់សារព័ត៌មាន Bloomberg បានទេ។ ចំណែកឯក្រុមហ៊ុន Evergrande ក៏មិនបានឆ្លើយតបភ្លាមៗ ចំពោះសំណើសុំការឆ្លើយបំភ្លឺរបស់ Reuters នោះដែរ។

កាលពីដើមខែនេះ ប៉ូលិសក្នុងប្រទេសចិន ភាគខាងត្បូង បានឃាត់ខ្លួនបុគ្គលិកមួយចំនួន នៅបុត្រសម្ព័ន្ធគ្រប់គ្រងទ្រព្យសម្បត្តិរបស់ក្រុមហ៊ុន Evergrande ដែលបង្ហាញពីការស៊ើបអង្កេតថ្មីមួយដែលអាចបន្ថែមបញ្ហា ដល់វិបត្តិរបស់ក្រុមហ៊ុនយក្ស អចលនទ្រព្យខ្នាតយក្សមួយនេះ។

Evergrande គឺជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ ដែលជំពាក់បំណុលច្រើនបំផុតក្នុងពិភពលោក ជាមួយនឹងបំណុលសរុបជាង៣០០ពាន់លានដុល្លារអាមេរិក ហើយបានក្លាយជាចំណុចស្នូលនៃវិបត្តិ ក្នុងវិស័យអចលនទ្រព្យរបស់ប្រទេសចិន ដែលបានធ្វើឱ្យក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ ខកខានទូទាត់បំណុលជាបន្តបន្ទាប់ ចាប់តាំងពីចុងឆ្នាំ២០២១ ដែលធ្វើឱ្យកំណើនរបស់សេដ្ឋកិច្ចធំបំផុតទី២ របស់ពិភពលោកមួយនេះថមថយ៕ Reuters៕

LEAVE A REPLY

Please enter your comment!
Please enter your name here