តម្លៃហាងឆេងមាសបានងើបឡើងវិញបន្តិចនៅថ្ងៃព្រហស្បតិ៍នេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: ហាងឆេងមាសបានងើបឡើងបន្តិចនៅថ្ងៃព្រហស្បតិ៍នេះ ខណៈប្រាក់ដុល្លារ និងផលប័ត្ររតនាគារបានហក់ឡើងដល់កម្រិតខ្ពស់បំផុត ដោយទីផ្សារកំពុងរង់ចាំមើលទិន្នន័យសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកសម្រាប់តម្រុយលើគោលនយោបាយអត្រាការប្រាក់។

តម្លៃមាស Spot Gold បានងើបឡើង០,១% ដល់១៨៧៦,៨៩ដុល្លារ ក្នុងមួយអោនគិតត្រឹមម៉ោងសកល 0040 GMT បន្ទាប់ពីបានធ្លាក់ថ្លៃចុះ១,៤% កាលពីថ្ងៃពុធ។ ចំណែក តម្លៃមាសរបស់សហរដ្ឋអាមេរិកU.S. gold futures បានងើបឡើង០,១៧% ដល់១៨៩៤,២០ដុល្លារក្នុងមួយអោន។

ប្រាក់ដុល្លារអាមេរិកបានហក់ឡើងថ្លៃដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេល១០ខែធៀបនឹងដៃគូរសំខាន់ៗរបស់ខ្លួន ខណៈពេលដែលផលប័ត្ររតនាគារបានកើនឡើងដល់កម្រិតកំពូលក្នុងរយៈពេល១៦ឆ្នាំ។

ឥឡូវនេះ ក្រុមអ្នកវិនិយោគកំពុងរង់ចាំអ៊ុតមើលអត្រាកំណើន GDP របស់សហរដ្ឋអាមេរិក ដែលត្រូវបានកែសម្រួលសម្រាប់ត្រីមាសទី២ និងសន្ទស្សន៍តម្លៃនៃការចំណាយលើការប្រើប្រាស់ផ្ទាល់ខ្លួន (PCE) ក្នុងខែសីហា។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

តម្លៃលោហ:ធាតុ Spot silver បានងើបឡើង០,២% ដល់២២,៥៦ដុល្លារក្នុងមួយអោន តម្លៃផ្លាទីនបានងើបឡើង០,៣% ដល់៨៩០,០១ដុល្លារក្នុងមួយអោន ហើយតម្លៃ palladium បានងើបឡើង០,៣% ដល់១២២៥,០១ដុល្លារក្នុងមួយអោន៕

LEAVE A REPLY

Please enter your comment!
Please enter your name here