ក្រសួងចំនួនពីរបើកកិច្ចប្រជុំដើម្បីពិនិត្យវឌ្ឍនភាពនៃការដាក់QR Code

        ដោយៈ ម៉ាលីនណា

        ភ្នំពេញៈ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចូលរួមប្រជុំពិនិត្យវឌ្ឍនភាព នៃការដាក់ QR Code ស្តង់ដាថ្នាល Verified ជាមួយក្រសួងប្រៃណីយ៍ និងទូរគមនាគមន៍ នៅទីស្តីការក្រសួង។

ប្រភពក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រោយចប់កិច្ចប្រជុំនេះបានឲ្យដឹងថា ក្នុងអង្គប្រជុំ លោករដ្ឋមន្ត្រី បានរំឭកអំពីគោលដៅនៃការប្រើប្រាស់ នូវបច្ចេកវិទ្យាទំនើបនេះ គឺដើម្បីធានាសុវត្ថិភាពព័ត៌មាន និងឯកសារនានាដែលចេញ ដោយរដ្ឋាភិបាលទៅកាន់ប្រជាជនប្រកបដោយទំនុកចិត្ត ម្ចាស់ការ និងមានទំនួលខុសត្រូវខ្ពស់។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោករដ្ឋមន្ត្រីបញ្ជាក់ថា “ការធ្វើទំនើបកម្មបច្ចេកវិទ្យា ការប្រើប្រាស់កម្មវិធីទូរសព្ទ ឬApplication មានគោលដៅផ្ដល់ភាពងាយស្រួលសម្រាប់អ្នកប្រើប្រាស់”។ លោកបន្តថា “យើងត្រូវពិនិត្យលទ្ធភាពក្នុងការដាក់បញ្ចូលគ្នាក្នុងAppតែមួយ ដោយមានក្រុមការងារពិនិត្យ តាមដាន និងវាយតម្លៃច្បាស់លាស់ ដើម្បីធានាប្រសិទ្ធភាព និងសុវត្ថិភាពពិតប្រាកដ”។

លោក ឌិត ទីណាបានបញ្ជាក់ថា ការងារនេះត្រូវការទាំងបច្ចេកទេសឌីជីថល និងធនធានមនុស្ស ដោយមានការគិតគូរឱ្យបានល្អិតល្អន់ទាំងទិដ្ឋភាពបច្ចេកទេស និងនយោបាយ។ លើសពីនេះទៀត ត្រូវមានការសហការគ្នាល្អ និងរួមគ្នាដោះស្រាយបញ្ហា ដើម្បីសម្រេចជោគជ័យ និងមាននិរន្ដរភាព៕

LEAVE A REPLY

Please enter your comment!
Please enter your name here