ការជួញដូរផ្សារហ៊ុននៅតំបន់អាស៊ីប្រឈមភាពមិនច្បាស់លាស់នៅថ្ងៃពុធនេះ ខណៈតម្លៃប្រេងបន្តកើនឡើង

ដោយ: គង់ លាងហួរ

ហុងកុង: ការជួញដូរផ្សារហ៊ុននៅតំបន់អាស៊ី កំពុងប្រឈមភាពមិនច្បាស់លាស់នៅថ្ងៃពុធនេះ ស្របពេលផលប័ត្ររតនាគារអាមេរិកបានហក់ឡើងដល់កម្រិតខ្ពស់បំផុត ខណៈអ្នកវិនិយោគមានការព្រួយបារម្ភអំពីផលប៉ះពាល់ នៃការដំឡើងអត្រាការប្រាក់បន្ថែម។

សន្ទស្សន៍​ភាគហ៊ុន​អាស៊ី​ប៉ាស៊ីហ្វិក​ ដ៏ធំ​បំផុត​របស់ក្រុមហ៊ុន MSCI នៅ​ក្រៅ​ប្រទេស​ជប៉ុន​បាន​ងើបឡើង០,១ភាគរយ។  ផ្សារហ៊ុនរបស់សហរដ្ឋអាមេរិកU.S. stock futures និង S&P 500 e-minis បានងើបឡើងថ្លៃ០,១៣ភាគរយ។

ផ្សារហ៊ុនរបស់ប្រទេសអូស្ត្រាលី បានធ្លាក់ថ្លៃចុះ០,២៥ភាគរយ ខណៈដែលសន្ទស្សន៍ផ្សារហ៊ុន Nikkei របស់ប្រទេសជប៉ុនបានធ្លាក់ថ្លៃចុះ០,៤៧ភាគរយ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

សន្ទស្សន៍ផ្សារហ៊ុន Blue-chip CSI300 របស់ប្រទេសចិនបានងើបឡើង០,៤១ភាគរយក្នុងការជួញដូរដំបូង។  សន្ទស្សន៍ផ្សារហ៊ុន Hang Seng របស់ទីក្រុងហុងកុងបានងើបឡើង០,៨ភាគរយ។

កាលពីថ្ងៃអង្គារម្សិលម៉ិញ សន្ទស្សន៍ភាគហ៊ុនធំៗរបស់សង្កាត់ Wall Street ក៏បានធ្លាក់ថ្លៃ ដូចទៅនឹងផ្សារហ៊ុននៅតំបន់អាស៊ី និងអឺរ៉ុបដែរ ខណៈអ្នកវិនិយោគរំពឹងថា ធនាគារកណ្តាលអាមេរិក នឹងរក្សាអត្រាការប្រាក់ឱ្យស្ថិតនៅកម្រិតខ្ពស់ ក្នុងរយៈពេលយូរជាងការគិតទុកពីមុន។

សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងប្រាក់ដុល្លារអាមេរិក ធៀបនឹងកញ្ចប់រូបិយប័ណ្ណធំៗផ្សេងទៀត បានងើបឡើង០,០៨៥% ដល់១០៦,៣ពិន្ទុ បន្ទាប់ពីឡើងដល់១០៦,២១ពិន្ទុកាលពីថ្ងៃអង្គារ ដែលនេះជាកម្រិតខ្ពស់បំផុត គិតចាប់តាំងពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំមុន។

តម្លៃប្រេងបានងើបឡើងវិញនៅថ្ងៃពុធនេះ បន្ទាប់ពីធ្លាក់ចុះដល់កម្រិតទាបបំផុត ក្នុងរយៈពេល២សប្តាហ៍កាលពីថ្ងៃអង្គារ។តម្លៃប្រេងឆៅរបស់អាមេរិក បានកើនឡើង០,៣៤ភាគរយ ដល់៩០,៧ដុល្លារក្នុងមួយបារ៉ែល រីឯតម្លៃប្រេងឆៅប្រភេទBrent បានកើនឡើងដល់៩៤,២៦ដុល្លារក្នុងមួយបារ៉ែល៕

LEAVE A REPLY

Please enter your comment!
Please enter your name here