តម្លៃហាងឆេងមាសបានធ្លាក់ថ្លៃចុះនៅថ្ងៃពុធនេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃហាងឆេងមាសបានធ្លាក់ថ្លៃចុះនៅថ្ងៃពុធនេះ ខណៈដែលប្រាក់ដុល្លារអាមេរិកបានហក់ឡើងថ្លៃ ដោយសារធនាគារកណ្តាលអាមេរិក(Fed)អាចនឹងបន្តដំឡើងអត្រាការប្រាក់ម្តងទៀតនៅឆ្នាំនេះ។

តម្លៃមាស Spot Gold បានធ្លាក់ចុះមកនៅត្រឹម១៩០០,៤៩ដុល្លារក្នុងមួយអោនគិតត្រឹមម៉ោងសកល 0119 GMT ។ ចំណែក តម្លៃមាសរបស់សហរដ្ឋអាមេរិកU.S. gold futures បានធ្លាក់ចុះ០,១% មកនៅត្រឹម១៩១៨,២០ដុល្លារក្នុងមួយអោន។

ប្រាក់ដុល្លារអាមេរិកបានហក់ឡើងថ្លៃដល់កម្រិតខ្ពស់បំផុត ក្នុងរយៈពេល១០ខែ ធៀបនឹងរូបិយប័ណ្ណសំខាន់ៗ កាលពីថ្ងៃពុធ ខណៈផលប័ត្ររតនាគារបានបន្តកើនឡើង ជុំវិញការរំពឹងទុកនៃការដំឡើងអត្រាការប្រាក់ដោយធនាគារកណ្តាលអាមេរិក។

ប្រធានធនាគារកណ្តាលអាមេរិកប្រចាំទីក្រុង Minneapolis លោក Neel Kashkari បានអះអាងកាលពីថ្ងៃអង្គារថា “មានឱកាស៤០% ដែលធនាគារ Fed នឹងត្រូវដំឡើងអត្រាការប្រាក់ ដើម្បីផ្តួលអតិផរណា”។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្រុមហ៊ុន SPDR Gold Trust ដែលជាមូលនិធិជួញដូរមាសដ៏ធំបំផុតរបស់ពិភពលោកបានរាយការណ៍ថា ការកាន់កាប់មាសរបស់ក្រុមហ៊ុនខ្លួនបានធ្លាក់ចុះ០,៤% កាលពីថ្ងៃអង្គារម្សិលមិញនេះ។

តម្លៃលោហធាតុ Spot silver បានធ្លាក់ចុះ០,៦% ដល់២២,៧២ដុល្លារក្នុងមួយអោន ផ្លាទីនធ្លាក់ថ្លៃ០,២% ដល់៩០១,៩៥ដុល្លារក្នុងមួយអោន ហើយតម្លៃpalladium បានងើបឡើង០,២% ដល់១២២៦,៣២ដុល្លារក្នុងមួយអោន៕

LEAVE A REPLY

Please enter your comment!
Please enter your name here