ផ្សារហ៊ុននៅតំបន់អាសុីបានធ្លាក់ថ្លៃចុះនៅអង្គារនេះ ស្របពេលតម្លៃប្រេងធ្លាក់ចុះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: ផ្សារហ៊ុននៅតំបន់អាស៊ី រួមទាំងតម្លៃហាងឆេងមាសបានធ្លាក់ថ្លៃចុះនៅថ្ងៃអង្គារនេះ ខណៈដែលតម្លៃប្រេងឆៅបានបន្តធ្លាក់ចុះពីកម្រិតខ្ពស់បំផុតក្នុងរយៈពេល១០ខែ។

សន្ទស្សន៍ប្រាក់ដុល្លារអាមេរិក ដែលវាស់វែងរូបិយប័ណ្ណអាមេរិកធៀបនឹងរូបិយប័ណ្ណសំខាន់ៗចំនួន៦ ដូចជាប្រាក់អឺរ៉ូ និងប្រាក់យ៉េនបានងើបឡើង០,០៥% ដល់១០៦ពិន្ទុ បន្ទាប់ពីឡើងដល់១០៦,២០ ពេញមួយយប់ជាលើកដំបូងគិតចាប់តាំងពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំមុន។

ផលប័ត្រលើប័ណ្ណរតនាគាររយៈពេល១០ឆ្នាំរបស់សហរដ្ឋអាមេរិកបានកើនឡើងដល់៤,៥៥២% ដែលជាកម្រិតខ្ពស់បំផុតមិនធ្លាប់មាន គិតចាប់តាំងពីខែតុលា ឆ្នាំ២០០៧ ខណៈអ្នកវិនិយោគរំពឹងថា ធនាគារFed អាចនឹងដំឡើងអត្រាការប្រាក់ម្តងទៀតនៅឆ្នាំនេះ។

ជាក់ស្តែង សន្ទស្សន៍ភាគហ៊ុនអាស៊ីប៉ាស៊ីហ្វិកដ៏ធំជាងគេបំផុតរបស់ក្រុមហ៊ុនអាមេរិក MSCI នៅខាងក្រៅប្រទេសជប៉ុន (.MIAP00000PUS) បានធ្លាក់ថ្លៃចុះ០,៣៣ភាគរយ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ផ្សារហ៊ុន Nikkei (.N225) របស់ទីក្រុងតូក្យូបានធ្លាក់ថ្លៃ០,៧% ហើយផ្សារហ៊ុន Kospi (.KS11) របស់កូរ៉េខាងត្បូងបានធ្លាក់ថ្លៃចុះ១% ខណៈដែលផ្សារហ៊ុន Hang Seng (.HSI) របស់ហុងកុងបានធ្លាក់ថ្លៃចុះ០,៣%។ ចំណែក ផ្សារហ៊ុនបន្ទះឈីបពណ៌ខៀវរបស់ចិនដីគោក (.CSI300) បានស្ថិតនៅទ្រឹងនៅពេលបើក។

ផ្សារហ៊ុនរបស់សហរដ្ឋអាមេរិក U.S. stock futures បានធ្លាក់ថ្លៃ០,៣% បន្ទាប់ពីផ្សារហ៊ុន S&P 500 (.SPX) បានងើបឡើងថ្លៃ០,៤%ពេញមួយយប់។

តម្លៃប្រេងឆៅ Brent crude futures បានធ្លាក់ចុះ១១សេនមកនៅ៩៣,១៨ដុល្លារ ក្នុងមួយបារ៉ែល ហើយតម្លៃប្រេងឆៅ U.S. West Texas Intermediate crude futuresបានធ្លាក់ថ្លៃ១%មកនៅ៨៩,៦៧ដុល្លារ ក្នុងមួយបារ៉ែល៕

LEAVE A REPLY

Please enter your comment!
Please enter your name here