តម្លៃហាងឆេងមាសបានស្ថិតនៅទ្រឹងនៅថ្ងៃចន្ទនេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃហាងឆេងមាសបានស្ថិតនៅទ្រឹងនៅថ្ងៃចន្ទនេះ បន្ទាប់ពីបានងើបឡើងថ្លៃ០,១%កាលពីសប្តាហ៍មុន ខណៈដែលអ្នកវិនិយោគបានវាយតម្លៃការព្រមានរបស់មន្ត្រីធនាគារកណ្តាលអាមេរិក(Fed)អំពីការដំឡើងអត្រាការប្រាក់បន្ថែមទៀត។

តម្លៃមាស Spot Gold ស្ថិតនៅទ្រឹងត្រឹម១៩២៤,៥៤ដុល្លារក្នុងមួយអោន គិតត្រឹមម៉ោងសកល 0051 GMT ខណៈតម្លៃមាសរបស់សហរដ្ឋអាមេរិកU.S. gold futures បានធ្លាក់ចុះ០,១%មកនៅត្រឹម១៩៤៤,៣០ដុល្លារក្នុងមួយអោន។

ប្រាក់ដុល្លារអាមេរិកបានហក់ឡើងថ្លៃដល់កម្រិតខ្ពស់បំផុត ក្នុងរយៈពេលជាង៦ខែ ខណៈដែលផលប័ត្ររតនាគារគោលរយៈពេល១០ឆ្នាំបានហក់ឡើងជិតដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេល១៦ឆ្នាំ។

កាលពីថ្ងៃសុក្រសប្តាហ៍មុន ក្រុមមន្ត្រីរបស់ធនាគារ Fed បានព្រមានអំពីការដំឡើងអត្រាការប្រាក់បន្ថែមទៀតនៅឯកិច្ចប្រជុំបន្ទាប់ បន្ទាប់ពីធនាគារនេះបានរក្សាអត្រាការប្រាក់ឱ្យនៅថេរដដែល នៅក្នុងកិច្ចប្រជុំកាលពីសប្តាហ៍មុន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ជាមួយគ្នានេះ ក្រុមហ៊ុន SPDR Gold Trust ដែលជាមូលនិធិជួញដូរមាសដ៏ធំបំផុតរបស់ពិភពលោកបានរាយការណ៍ថា ការកាន់កាប់មាសរបស់ក្រុមហ៊ុនបានធ្លាក់ចុះកាលពីថ្ងៃសុក្រដល់កម្រិតទាបបំផុតមិនធ្លាប់មាន គិតចាប់តាំងពីខែមករាឆ្នាំ២០២០។

តម្លៃលោហធាតុ Spot silver បានងើបឡើង០,១% ដល់២៣,៥៥ដុល្លារ ក្នុងមួយអោន ផ្លាទីនធ្លាក់ថ្លៃ០,២% ដល់៩២៤,៧៨ដុល្លារក្នុងមួយអោន ហើយតម្លៃ palladium បានងើបឡើង០,២% ដល់១២៥១,៣៥ដុល្លារក្នុងមួយអោន៕

LEAVE A REPLY

Please enter your comment!
Please enter your name here