មហាយក្សចិនសុំខ្លួនជួយកសាងប្រទេសស៊ីរី ដែលរងការ ខ្ទេចខ្ទាំដោយសង្គ្រាមឡើងវិញ

ដោយៈ តែម សុខុម

ស៊ីរី: មហាយក្សចិន ដែលជាសេដ្ឋកិច្ចធំបំផុតទី២ របស់ពិភពលោក បានសុំខ្លួនជួយកសាងប្រទេសស៊ីរី ដែលត្រូវបានហែកហួរដោយសង្រ្គាមឡើងវិញ ដោយប្រធានាធិបតីចិន លោក ស៊ី ជីនភីង និងប្រធានាធិបតីស៊ីរី លោក Bashar al-Assad បានប្រកាសបង្កើតភាពជាដៃគូយុទ្ធសាស្ត្រ។

ការប្រកាសនេះបានធ្វើឡើង កាលពីថ្ងៃសុក្រ ទី២២ ខែកញ្ញា ខណៈមេដឹកនាំទាំងពីរ បានជួបពិភាក្សាក្នុងជំនួបការទូត ក្នុងទីក្រុងហាងចូវ (Hangzhou) ប្រទេសចិន ភាគខាងត្បូង។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន លោក ស៊ី ជីនភីង បានប្រាប់សមភាគីស៊ីរីថា “ដោយប្រឈមមុខនឹងបរិយាកាសអន្តរជាតិ ដែលគ្មានស្ថិរភាព និងមិនប្រាកដប្រជា ប្រទេសចិន មានឆន្ទៈបន្តធ្វើការជាមួយប្រទេសស៊ីរី ដើម្បីផលប្រយោជន៍ នៃកិច្ចសហប្រតិបត្តិការមិត្តភាព និងការការពារភាពត្រឹមត្រូវ និងយុត្តិធម៌អន្តរជាតិ”។

លោកបានបន្ថែមថា “ប្រទេសចិន គាំទ្រការប្រឆាំងរបស់ប្រទេសស៊ីរី ចំពោះការជ្រៀតជ្រែកពីបរទេស និងការរំលោភបំពានជាឯកតោភាគី ហើយប្រទេសចិន នឹងជួយគាំទ្រដល់ការកសាងប្រទេសស៊ីរី ឡើងវិញ”។

មេដឹកនាំចិន ដ៏មានឥទ្ធិពលរូបនេះបានគូសបញ្ជាក់ថា គំនិតផ្តួចផ្តើមមួយចំនួន នឹងត្រូវយកទៅអនុវត្តន៍ ក្នុងគោលបំណងកសាងហេដ្ឋារចនាសម្ព័ន្ធ តាមបណ្តោយផ្លូវសូត្របុរាណ (Ancient Silk Road) និងលើកកម្ពស់ វិធីសាស្រ្តរបស់ប្រទេសចិន នៅក្នុងការការពារសន្តិសុខពិភពលោក។

លោកបន្ថែមទៀតថា “ប្រទេសចិន មានឆន្ទៈពង្រឹងកិច្ចសហប្រតិបត្តិការជាមួយប្រទេសស៊ីរី តាមរយៈគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ (BRI) ដើម្បីរួមចំណែកជាវិជ្ជមានដល់សន្តិភាព និងការអភិវឌ្ឍក្នុងតំបន់ និងពិភពលោក”៕ Aljazeera៕

LEAVE A REPLY

Please enter your comment!
Please enter your name here