ប្រទេសថៃគ្រោងបញ្ជូនពលករជំនាញ១០ម៉ឺននាក់ទៅធ្វើការ ទៅក្រៅប្រទេសក្នុងឆ្នាំ២០២៤

ដោយ: គង់ លាងហួរ

បាងកក: លោក Pairoj Chotikasatien  អគ្គនាយកនៃនាយកដ្ឋានការងារ (DOE) បានលើកឡើងកាលពីថ្ងៃព្រហស្បតិ៍កន្លងទៅថា ក្រសួងការងារថៃ បានកំណត់គោលដៅបញ្ជូនកម្មករជំនាញ ចំនួន១០០.០០០នាក់ ទៅក្រៅប្រទេសនៅឆ្នាំ២០២៤ខាងមុខ។

លោក Pairoj បានបន្តថា គោលដៅនេះ ឆ្លុះបញ្ចាំងឱ្យឃើញពីគោលនយោបាយរបស់រដ្ឋមន្ត្រីក្រសួងការងារថ្មី  ដែលចង់បង្កើនកិច្ចខិតខំប្រឹងប្រែង សម្រាប់ប្រជាជនថៃ ដែលកំពុងធ្វើការនៅបរទេស។

លោក Pairoj បានអះអាងថា នាយកដ្ឋានការងារ (DOE) គ្រោងនឹងផ្តល់ការគាំទ្រដល់ពលករថៃ ក្នុងការស្វែងរកឱកាសការងារស្របច្បាប់នៅបរទេស។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបញ្ជាក់ទៀតថា ទីភ្នាក់ងាររបស់លោក នឹងបង្កើនកិច្ចខិត​ខំប្រឹងប្រែង ក្នុងការបញ្ជូនពលករថៃទៅកាន់ទីផ្សារ ដែលមានតម្រូវការការងារខ្ពស់ ដូចជា នៅប្រទសស៊ុយអែត ហ្វាំងឡង់ អ៊ីស្រាអែល ជប៉ុន កូរ៉េខាងត្បូង និងតៃវ៉ាន់ ខណៈនាយកដ្ឋានក៏កំពុងស្វែងរកឱកាសពង្រីកទៅកាន់ប្រទេសផ្សេងទៀតដែរ។

លោក Pairoj បានបន្ថែមថា នាយកដ្ឋានក៏មានគម្រោងបញ្ជូនកម្លាំងពលកម្មថៃ ដែលមានជំនាញភាគច្រើន ទៅកាន់ទីផ្សារដែលកំពុងរីកចម្រើនទាំងនេះ ដែលចាប់អារម្មណ៍ ក្នុងការជួលពលករពីប្រ​ទេសរបស់យើង។

លោក Pairoj បានឱ្យដឹងទៀតថា ប្រទេសនូវែលសេឡង់ចាប់អារម្មណ៍លើកម្មករថៃ សម្រាប់តួនាទីក្នុងសេវាកម្ម និងកសិកម្ម ព្រមទាំងមុខតំណែងផ្សេងៗ ដូចជា ស្ថាបត្យករ ទន្តបណ្ឌិត និងគិលានុបដ្ឋាយិកា។

លោក​បន្ត​ថា ទន្ទឹម​គ្នានេះ ប្រទេសអូស្ត្រាលី ​កំពុង​ទន្ទឹង​រង់ចាំ​ការ​ជួល​ចុងភៅ​ជនជាតិ​ថៃ ជា​ពិសេស​ចុងភៅ ដែល​ទទួល​បាន​លិខិតបញ្ជាក់​ពី​នាយកដ្ឋាន​អភិវឌ្ឍន៍​ជំនាញ។

សម្រាប់ជំហានបន្ទាប់ នាយកដ្ឋានការងារ (DOE) របស់ប្រទេសថៃកំពុងទន្ទឹងរង់ចាំការចរចា ជាមួយបណ្តាប្រទេសនានា ទាក់ទងនឹងការងាររបស់ពលករថៃ៕

LEAVE A REPLY

Please enter your comment!
Please enter your name here