ប្រទេសម៉ាឡេស៊ីរំពឹងទទួលបានភ្ញៀវទេសចរអន្តរជាតិលើសពីគោលដៅដាក់ចេញដំបូង

ដោយ: គង់ លាងហួរ

គូឡាឡាំពួរ: ប្រទេសម៉ាឡេស៊ី​ត្រូវ​បាន​គេ​ព្យាករ​ថា​ នឹង​ទទួលស្វាគមន៍​ ការ​មក​ដល់​របស់​ភ្ញៀវ​ទេសចរ​អន្តរជាតិ ​យ៉ាង​តិចណាស់១៨លាន​នាក់​ក្នុង​ឆ្នាំ២០២៣នេះ ពោលគឺអាចលើស​ពី​គោលដៅ​កំណត់ដំបូង​ចំនួន១៦,១លាន​នាក់។

លោក Ammar Abdul Ghapar អគ្គនាយកផ្នែកទេសចរណ៍នៃប្រទេសម៉ាឡេស៊ីបានបញ្ជាក់ប្រាប់ក្រុមប្រឹក្សាទេសចរណ៍ របស់ប្រទេ​សហ្ស៊កដានី ក្នុងកិច្ចប្រជុំមួយ កាលពីពេលកន្លងមកថា គោលដៅរបស់យើងត្រូវបានកំណត់ឡើង ដោយផ្អែកលើកត្តាជាច្រើន។

កត្តាទាំងនោះរួមមាន ដូចជា ការកើនឡើងនៃប្រេកង់ក្រុមហ៊ុនអាកាសចរណ៍ ការពង្រីកជើងហោះហើរ និងភាពទាក់ទាញរបស់ថ្ងៃឈប់សម្រាកដំណាច់ឆ្នាំ ដែលនឹងជួយជំរុញឱ្យភ្ញៀវទេសចរបរទេសចូលមកទស្សនា ប្រទេសម៉ាឡេស៊ីកាន់តែច្រើនបន្ថែមទៀត។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ចំពោះឆ្នាំ​២០២៣នេះ​ ប្រទេសម៉ាឡេស៊ី បានដាក់ចេញគោលដៅទាក់ទាញភ្ញៀវ​ទេសចរ​អន្តរជាតិ​ ឱ្យបាន​ចំនួន១៦,១លាន​នាក់។  ទោះជាយ៉ាងនេះក្តី ប្រទេសនេះ ទទួលបានការមកដល់របស់ភ្ញៀវទេសចរបរទេសចំនួន៤,៥លាននាក់រួចមកហើយ នៅក្នុងត្រីមាសទី១។

លោក Ammar Abdul បានកត់សម្គាល់ថា ជាមួយនឹងកំណើនប្រកបដោយសញ្ញាវិជ្ជមាននេះ ហើយប្រសិនបើគ្មានអ្វីខុសនោះទេ ប្រទេសយើង នឹងអាចទទួលបានភ្ញៀវទេសចរបរទេស ចំនួន១៨លាននាក់នៅឆ្នាំ២០២៣នេះ ដែលលើសពីគោលដៅ៕

LEAVE A REPLY

Please enter your comment!
Please enter your name here